ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​មណ្ឌលគិរី​ ៖ លោក សាន សុភៈ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ ​កាល​ពី​រសៀល​ថ្ងៃ​ទី​១ កុ​ម្ភៈ ​បាន​បញ្ជាឱ្យ​​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​​​ខេត្ត​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉ី អាន​ ស្នងការ​រង​ខេត្ត​​ ​សហការ​ជាមួយ​កម្លាំង​​​ក្រុង​សែន​មនោ​រម្យ ​ចុះ​ត្រួតពិនិត្យ​ការងារ​រដ្ឋបាល​នៅផ្ទះ​សំណាក់​«ម៉ា​រី​សំណាង»​ តាំង​ពី​ម៉ោង​៤​រសៀល​រហូត​​ដល់​ម៉ោង​៦​​និង​​៣០​នាទី​ល្ងាច ស្ថិត​នៅ​ក្នុងភូមិ​កណ្តាល​ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ​​ឃាត់ខ្លួន​​ជន​​សង្ស័យ​ប្រើប្រាស់​​ និង​​ជួញដូរ​សារធាតុ​ញៀន​​​ចំនួន​៧​នាក់ ​(ស្រី​៥នាក់​) ។

លោក​វរសេនីយ៍ឯក ម៉ី អាន ​បាន​ឲ្យ​ដឹង​ថា ​ជន​សង្ស័យ​ទាំង​៧នាក់​ខាង​លើ មាន​ ១-​ឈ្មោះ ធួ​ក រ​ដ្ឋា ភេទ​ស្រី អាយុ​២៤​ឆ្នាំ ​២​-ឈ្មោះ​ ភ័​ក្រ លក្ខណា ភេទ​ស្រី អាយុ​២៩​ឆ្នាំ ​​៣-​ឈ្មោះ ធឿ​ន លី​តា ភេទ​ស្រី អាយុ​២១​ឆ្នាំ​ ​៤​-ឈ្មោះ ណេ​ង បារាំង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៥-​ឈ្មោះ ហែម ស្រី​ពៅ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ ​ទាំង​​៥នាក់​នេះ​ប្រើ​ប្រាស់​ថ្នាំ​ញៀន ​​៦-​ឈ្មោះ រឿ​ន ប៊ុ​ន​ថា​ន់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​ ​និង​៧-​ឈ្មោះ ប្រុស សុខលាភ ភេទ​ស្រី ​អាយុ​២៨​ឆ្នាំ ​ទាំង​២នាក់នេះ​​ជួញ​ដូរ​គ្រឿង​​ញៀន ។​

​ជន​សង្ស័យទាំង​៧​នាក់​​​រួម​ទាំង​វត្ថុ​តាង​​ ត្រូវ​បាន​​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំ​ដូង​ខេត្ត​ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិ​វិធី​​ ​៕​