ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបាត់ដំបង ​៖ បុរស​សក់​ល្បាយ​​អាច​ម៍​ខ្លា​ម្នាក់ ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​០១ កុម្ភៈ ស្ថិតនៅ​ភូមិ​ព្រៃ​កូន​​សេក សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង បន្ទាប់​ពី​ស​ង្ស័យ​ថា ជន​នេះ​បាន​​បន្លំ​លួច​លុយ​ជាង​​២១​លាន​រៀលរបស់​មន្ត្រី​នគរបាល​ចរាចរ​ណ៍​​ខេត្ត​ម្នាក់ ដែល​ដាក់​ក្នុង​កា​បូ​ប​ធំ​មួយ​ ហើយ​ភ្លេច​នៅផ្ទះ​​របស់​ជនសង្ស័យ ពេល​ដែល​​ជិះ​រថយន្ត​ទៅ​យក​ម៉ូយ​បន្ថែម​នៅ​​ទីនោះ​ ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​បាន​ឱ្យដឹង​ថា ជនសង្ស័យ​ឈ្មោះ​​សឿង ចាន់​នឿ​ន ​អាយុ​៥៤​ឆ្នាំ នៅ​ក្នុងភូមិ-សង្កាត់​ខាងលើ ។​​ រីឯ​​ម្ចាស់​​​​លុយជាជនរងគ្រោះ​​​​ឈ្មោះ​​​ណ​យ សូ​ភី​​ អាយុ​៥៣​​ឆ្នាំ ជា​មន្ត្រី​នគរបាល​ការិយាល័យ​ចរាចរ​ណ៍ខេត្ត​។

មន្ត្រី​ដដែល​​និយាយ​​ថា ជន​សង្ស័យ​​ត្រូវ​បាន​​ឃាត់ខ្លួន បន្ទាប់​ពី​គាត់​មាន​ជាប់​ពាក់ព័ន្ធ​​​ការ​បាត់​កាបូប​​លុយ​​ដ៏​​ធំ​មួយ រួម​ទាំង​ឯក​សារ​​នានា​​របស់​លោក​ណ​​យ សូ​ភី ដែល​​ភ្លេច​​នៅផ្ទះ​របស់​គាត់​ (​ផ្ទះ​ជនសង្ស័យ​)​ ។ ប្រភព​​បញ្ជាក់​​ថា ជនសង្ស័យ​មិន​បាន​​រាយ
​ការ​ណ៍​ប្រាប់​ម្ចាស់​កាបូប​ទេ ពេល​ដែល​ដឹង​ថា មន្ត្រី​នគរបាល​រូប​នោះ​ភ្លេច​កាបូប​លុយ​នៅផ្ទះ​របស់​ខ្លួន​ ប៉ុន្តែ​បែ​រ​ជា​មាន​ចេតនា​​លាក់​បាំង​​កាបូប​លុយ​​នោះ លុះ​សមត្ថកិច្ច​រុករក​ឃើញ​ ទើប​លោកស្នងការ​ខេត្ត និង​លោក​ព្រះរាជអាជ្ញា​បញ្ជា​ឱ្យ​​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​រូប​នេះ​តែ​ម្ដង​ទៅ​។

ជុំវិញ​បញ្ហា​នេះ ​លោក​ណ​យ សូ​ភី ដែល​ជា​ម្ចាស់​កាបូប​លុយ​បាន​​បំភ្លឺ​ថា លុយ​ក្នុង​កាបូប​នោះ​មាន​​ចំនួន​២១,៥​លាន​រៀល ​មាន​ទាំង​ឯកសារ​មួយ​ចំនួន​ធំ​​ផង ដែល​លោក​ត្រូវ​ឡើង​យក​ទៅ​ប្រគល់​ឱ្យ​ក្រសួង​នៅ​រាជធានី​ភ្នំពេញ​។ លុយ​ទាំងនេះ​ បាន​មក​ពី​ការ​ផាក​ពិន័យ​លើ​បទល្មើស​ចរាចរ​ណ៍ ​ក្នុងរយៈ​ពេល​មួយ​ខែ​​កន្លង​ទៅ​នេះ​ ។ ​