ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ចំណាស់​ម្នាក់​ដោយសារ​តែ​មាន​ជំងឺ​ប្រចាំ​កាយ​មើល​មិនជា ក៏​បាន​ចងក​សម្លាប់​ខ្លួន​ចោល​កូន កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ខែកុម្ភៈ នៅ​ភូមិ​ទន្លេ​ក្រៅ ឃុំ​ជលសា ស្រុក​ជល​គិរី ។ អ្វី​ដែល​អ្នក​ភូមិ​នោះ​ចាប់អារម្មណ៍ គឺ​កាលពី​៣​ឆ្នាំ​មុន ប្តី​របស់​ស្ត្រី​រូប​នេះ​ក៏​បាន​ចងក​សម្លាប់​ខ្លូ​ន​ដែរ ដោយ​ពុំ​ដឹង​ពី​មូលហេតុ ។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា​ស្ត្រី​ចំណាស់​រូប​នេះ​ឈ្មោះ ជា តាំ អាយុ​៦១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ខាងលើ ។ មុន​ពេល​កើតហេតុ កាលពី​ល្ងាច​គេ​ឃើញ​គាត់​នៅផ្ទះ​ជា​ធម្មតា ប៉ុន្តែ​ចេះ​តែ​រអ៊ូ​ថា​ឈឺ​ច្រើន​អុ​ី​ចឹ​ង​ចង់​តែ​ស្លាប់​ទេ ។ ស្រាប់តែ​ព្រលឹម​ឡើង​ម៉ោងជាង​៥ គេ​ឃើញ​ស្ត្រី​រូប​នេះ​ចងក​នឹង​ដើម​សណ្តាន់ ក្រោយ​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​នគរបាល ដើម្បី​ទៅ​ពី​និត្យ​សព ។

ក្រោយ​ពី​ពិនិត្យ​រួច សមត្ថកិច្ច​នគរបាល​សន្និដ្ឋាន​ថា ស្ត្រី​រូប​នេះ​ពិតជា​ចង​.​ក​សម្លាប់​ខ្លួន​ប្រាកដ​មែន ហើយ​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។