អ.ហ ខណ្ឌច្បារអំពៅ ឃាត់ខ្លួន២នាក់ ប្តីប្រពន្ធជា មួយថ្នាំញៀន ជាច្រើនកញ្ចប់

ភ្នំពេញ ៖ ជនជាតិវៀតណាម ២នាក់ប្តីប្រពន្ធ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌ ច្បារអំពៅ ឃាត់ខ្លួនរួមជា មួយថ្នាំញៀន ជាច្រើនកញ្ចប់ កាលពីវេលាម៉ោង ១១និង៤៥នាទីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

លោក គិត សុផល មេបញ្ជាការកងរាជ អាវុធហត្ថខណ្ឌច្បារអំពៅ បានអោយដឹងថា ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងសាង ភេទ ប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ក្រុម ៣ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងប្រពន្ឋ ឈ្មោះ ជប់ អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ក្រោយការឃាត់ខ្លួន កម្លាំងដកហូតថ្នាំក្រាមពណ៌សថ្លាចំនួន១២កញ្ចប់តូច ។

លោកមេបញ្ជាការកងរាជ អាវុធហត្ថខណ្ឌ បានឲ្យដឹងថា ជារៀងថ្ងៃ ដោយអនុវត្ត តាមបទបញ្ជារបស់លោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ លោកបាន ដាក់កម្លាំងល្បាត និងចុះធ្វើរដ្ឋបាល ក្នុងតំបន់ស្មុគស្មាញ ក្នុងភូមិសាស្រ្តរបស់ខ្លួន ពេលមកដល់ ចំណុចកើតហេតុ ក៏ប្រទះមុខ សញ្ញាសង្ស័យ ដោយមាន ការសង្ស័យ ទើបកម្លាំងល្បាតហៅសួរ ដោយឃើញសមត្ថកិច្ចហៅ សួរនាំ ជនសង្ស័យបានឆែក រកឃើញថ្នាំក្រាម ពណ៌សថ្លា ១២កញ្ចប់តូច ។ ក្រោយការសួរនាំ កម្លាំងបានឈានដល់ការឆែកឆេរលំនៅឋាន របស់ជនសង្ស័យ

ដែលស្ថិតនៅចំណុចខាងលើបានធ្វើការឃាត់ខ្លួនបានជនសង្ស័យជាប្រពន្ធឈ្មោះ ជប់ ភេទ ស្រី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ហើយរកឃើញវត្ថុតាងដូចជាម្ស៉ៅក្រាមពណ៌សរថ្លាចំនួន០៣កញ្ចប់តូច, ដាវចំនួន០៣ដើម, ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន, កន្ត្រៃមួយចំនួនធំ., ដំបង០២កំណាត់ចំនួន០១, កាំបិតមួយចំនួនធំ និងដែកទីបចំនួន០១ ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងថ្នាំញៀន និងឧបករណ៍សម្រាប់សេព មួយចំនួន ត្រូវបញ្ជូនទៅកាន់ ទីបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បី កសាងសំណុំ រឿងបញ្ជូនទៅ សាលាដំបូង រាជធានី ភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

អ.ហ ខណ្ឌច្បារអំពៅ ឃាត់ខ្លួន២នាក់ ប្តីប្រពន្ធជា មួយថ្នាំញៀន ជាច្រើនកញ្ចប់

អ.ហ ខណ្ឌច្បារអំពៅ ឃាត់ខ្លួន២នាក់ ប្តីប្រពន្ធជា មួយថ្នាំញៀន ជាច្រើនកញ្ចប់

អ.ហ ខណ្ឌច្បារអំពៅ ឃាត់ខ្លួន២នាក់ ប្តីប្រពន្ធជា មួយថ្នាំញៀន ជាច្រើនកញ្ចប់