ក្នុងឱកាសថ្ងៃបុណ្យ ចូលឆ្នាំចិនក្យូឆុនមានឈុត អាហារជាមួយនិងការបញ្ចុះ តម្លៃពិសេស

ភ្នំពេញ៖ អាហារដ្ឋានបែបប្រពៃណីកូរ៉េ ដែលកំពុងមានការពេញទំាងភ្ញៀវជាតិនិងអនុ្តរជាតិ ក្យូឆុនក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំចិនដែលនិងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ នឹងផ្តល់ជូនអតិថិជនសម្រាប់ឈុតអាហារ និងការបញ្ចុះតម្លៃពិសេស។ហាងមាន់បំពងល្បីលំដាប់ថ្នាក់លេខ១ពីប្រទេសកូរ៉េ ក្យូឆុន(Kyochon) ដែលមានវត្តមាន នៅក្នុងទីក្រុងភ្នំពេញបានជិតមួយឆ្នាំហើយដែរ។ ហាងមាន់បំពងក្យូឆុនគឺជាយីហោល្បីពីប្រទេសកូរ៉េ ដែលនាំចូលដោយក្រុមហ៊ុន CBM Corporation Co.,LTd សហការជាមួយក្រុមហ៊ុនEvolution Capitalពីប្រទេសថៃ។ក្នុងឱកាសចូលឆ្នាំចិននេះ តម្លៃតែ $4.90 សម្រាប់ឈុត ស្លាបមាន់ ជាមួយសាឡាដ បាយសនិងកូកា-កូឡា១កែវ។ កាន់តែពិសេស លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃកាន់តែពិសេស ជាមួយឈុតមាន់ ខាំបូ តម្លៃ $16.99 រួមមានសាឡាដ អាហារសម្រន់បន្ទាប់បន្សំមួយចាន បាយសបីចាននិង ភេសជ្ជៈ៣កែវ ដែលឈុតនេះ អាចទទួលទានបាន៣ទៅ៤នាក់។លោក ម៉ក់ គុលិកាតំណាងក្យូឆុន(Kyochon) បានឲ្យដឹងថា” បច្ចេកទេសនៃការចៀនមាន់ផ្សំគ្រឿងជាមួយទឹកជ្រលក់ ជារូបមន្តពិសេសរបស់ Kyochon ដែលធ្វើអោយ រសជាតិមាន់បំពងស្រួយនៅស្រទាប់ផ្នែកខាងក្រៅ និង ទន់ស្រទាប់ផ្នែកខាងក្នុងជាមួយរសជាតិគ្រឿងផ្សំ។ ការចៀន និងបំពងមានទ្វេរដងក្នុងល័ក្ខខ័ណ្ឌស្តង់ដារ ពិសេសរបស់ក្យូឆុន បានធ្វើអោយគ្រប់ដុំសាច់មាន់ដែលមានក្នុងហាងក្យូឆុន ក្លាយជាដុំសាច់មាន់បំពងដែលស្រួយស្រិបគួរអោយចង់ទទួលទាន។ លើសពីនេះទៅទៀតនោះ រូបមន្តដ៏អាថ៌កំបាំងនៃការផ្សំគ្រឿងជាមួយទឹកជ្រលក់មាន់ បានធ្វើអោយគ្រប់រសជាតិមាន់នៅក្យូឆុនក្លាយជាទីចាប់ចិត្តឌិតរសជាតិគ្រប់ស្រទាប់ភ្ញៀវពីគ្រប់តំបន់ ពីគ្រប់ប្រទេស”។លោកបន្តថា ក្យូឆុនប្រើតែគ្រឿងផ្សំដែលល្អដាច់គេ ផ្សំគ្រឿងជាមួយសាច់មាន់ដែលស្រស់និងថ្មី។ ធានាថាគ្រប់ដុំសាច់មាន់ពីក្យូឆុនត្រូវបានប្រលាក់ជាមួយគ្រឿងផ្សំយ៉ាងល្អិតល្អន់បំផុតជាមួយម្ស៉ៅបំពងដែលប្រកបដោយគុណភាពខ្ពស់។ ល័ក្ខខ័ណ្ឌពិសេសទាំងអស់នេះហើយ ដែលធ្វើអោយរសជាតិមាន់បំពងពីក្យូឆុន មានរសជាតិប្លែក ឆ្ងាញ់ ស្រួយស្រិប ខុសពីរសជាតិមាន់បំពងទូទៅ។គួរបញ្ជាក់ថា ក្យូឆុន(Kyochon)  ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩១មកម្ល៉េះ ហើយរហូតមកទល់ពេលនេះក្យូឆុនបានបើកហាងជាង១០០០ហាង នៅទូទាំងប្រទេសកូរ៉េខាងត្បូង  និងច្រើនហាងទៀតនៅតាមបណ្តាប្រទេសជាង៦ក្នុងពិភពលោក៕