ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំ លើរបៀបវារៈចំនួន៤

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលទេនោះ គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភានឹងបើក កិច្ចប្រជុំរបស់ខ្លួន នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខ ក្រោមអធីបតីភាព សម្តេច សាយ ឈុំប្រធានព្រឹទ្ធសភា  ។

  យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការព្រឹទ្ធសភា បានឲ្យដឹងថា  របៀបវារៈ ទាំង៤នោះ រួមមាន៖ទី១  ពិនិត្យ និងសម្រេចលើសំណើរ របស់គណៈកម្មាធិការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីគណនេយ្យ  និងសវនកម្ម នៅក្នុងរបៀបវារៈ សម័យប្រជុំពេញអង្គលើកទី៨ ព្រឹទ្ធសភានីតិកាលទី៣ ។  ទី២  កំណត់រៀបវារៈ កាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៨ព្រឹទ្ធសភានីតិកាលទី៣។ ទី៣  ពិនិត្យ និងសម្រេចលើ របាយការណ៍អនុវត្តចំណូលចំណាយថវិកាជាតិរបស់ព្រឹទ្ធសភាឆ្នាំ២០១៥  និងទី៤  ពិនិត្យនិងសម្រចអំពី គម្រោងប្រើប្រាស់ថវិកាឆ្នាំ២០១៦របស់ព្រឹទ្ធសភា ៕