លោកឧកញ៉ា ទៀ វិចិត្រ យកកង់ចំនួន ២២គ្រឿង ទៅផ្តល់ជូន សិស្សានុសិស្សក្រីក្រ សាលាបឋមសិក្សាចំរាំង

ព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ជាមួយក្រុមគ្រួសារ មនុស្សធម៌អូរ៣ (O3) ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ ទី២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បាននាំយកអំណោយជាកង់ចំនួន ២២គ្រឿងទៅឧបត្ថម្ភដល់សិស្សានុសិស្សក្រីក្រ នៅ សាលាបឋមសិក្សាចំរាំង ស្ថិតនៅភូមិឫទ្ធី ២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលជាសាលារៀន ជនបទដាច់ស្រយាលឆ្ងាយពីទីប្រជុំជន ។ ក្រៅពីឧបត្ថម្ភជាកង់ក៏មានឧបត្ថម្ភ កាបូប ១០០ ខ្មៅដៃ ២០០ ប៊ិច ២០០ និងថវិកា (៥.០០០រៀល x ៨៤នាក់)ដល់សិស្សានុសិស្សផងដែរ ។ ដោយឡែកលោកគ្រូបង្រៀនចំនួន៥នាក់ ក៏បានទទួល ថវិកា ចំនួន ៥០.០០០រៀល ក្នុងម្នាក់ផងដែរ ។  ក្រុមមនុស្ស ធម៌ក៏បានសំរេចសាងសង់ ផ្ទះសំរាប់គ្រូ បង្រៀនស្នាក់នៅទំហំ ៤ម៉ែត្រ x ៩ម៉ែត្រ មួយខ្នងធ្វើអំពី ថ្មប្រក់ ស៊ីប្រូស៊ីម៉ង់ ដែលចំណាយអស់ ៦,៥០០ដុល្លារ និងបន្ទប់ទឹកមួយទំហំ ២ម៉ែត្រ x ៤ម៉ែត្រ គ្រោងចំណាយ តម្លៃ១,៧០០ដុល្លារ  ផងដែរ។

លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា គ្រួសារមនុស្សធម៌អូរ៣ (O3) ខេត្តព្រះសីហនុនេះ បានបង្កើត ឡើង ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើការងារមនុស្សធម៌ ក្នុងសង្គមការងារបម្រើ និងជួយប្រជាពលរដ្ឋដែលមាន ការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬបក្សនយោបាយឡើយ ។ ដោយឡែកអាគារសិក្សាធ្វើពីថ្មរប្រក់សង្កសី ចំនួន ៦បន្ទប់វិញ លោកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី ជាអ្នកទទួលបន្ទុកសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ ។  លោក អ៊ូន ផល្លា នាយកសាលា បឋមសិក្សាចំរាំង បានប្រាប់ឲ្យដឹងថា សាលាបឋម សិក្សា ចំរាំងនេះ មានអាគារ សិក្សា១ខ្នង មាន៦បន្ទប់ ធ្វើពីឈើ ប្រក់ស័ង្កសី មានសភាពចាស់ទ្រុឌទ្រោម និងមាន សិស្សានុសិស្សសរុប ចំនួន៨៤ នាក់ មានគ្រូបង្រៀនចំនួន៥នាក់ ។ ក្នុងពិធីនោះមានប្រជាពលរដ្ឋចូលរួមចំនួន៧៦គ្រួសារ ក្រុមការងារក៏បានឧបត្ថម្ភសាច់ជ្រូកចំនួន២គីឡូផងដែរ ។ លោកនាយកសាលាតំណាងអោយសិស្សានុសិស្ស និងអាព្យាបាលសិស្ស ក៏បានថ្លែងនូវសេចក្ដីសប្បាយរីករាយ ឥតឧបមា ចំពោះអំណោយ ឧបត្ថម្ភដ៏មានថ្លៃថ្លា របស់ក្រុមគ្រួសារមនុស្សធម៌របស់លោកឧកញ៉ាដែលបានជូនដល់ សាលា លោកគ្រូ និងសិស្សានុសិស្សក្រីក្រ នៅសាលាដាច់ស្រយាលមួយនេះ ។  ហើយសូមជូនពរដល់លោកឧកញ៉ា និងក្រុមការងារមនុស្សធម៌ ទាំងអស់ទទួលបាននូវពរដ៏ប្រពៃបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕