ករណីប្រទះឃើញ សាកសពនៅ ស្រុកកណ្តាលស្ទឹង ត្រូវនគរបាលវែក ជនសង្ស័យម្នាក់ហើយ

កណ្តាល ៖ ករណីប្រទះឃើញ សាកសពស្អុយរលួយ នៅក្នុងព្រៃឬស្សី ស្រុកកណ្តាលស្ទឹង ត្រូវបានកម្លាំងនគរ បាលខេត្ត ដឹកនាំដោយ លោក ស្នងការ ធ្វើការស្រាវជ្រាវទាំងយប់ទាំងថ្ងៃរហូតឈានទៅដល់ឃាត់ខ្លួន ជនសង្ស័យ បានម្នាក់ និងខណៈបក្ខពួកម្នាក់ទៀត កំពុងតែរត់គេច ខ្លួន ការឃាត់ខ្លួននេះធ្វើឡើងកាល ពីថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៦ ស្ថិតនៅក្នុងលំនៅដ្ឋាន របស់ជនសង្ស័យភូមិ ត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទីខេត្តកែវ ។

នគរបាលខេត្តកណ្តាល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនបាននោះឈ្មោះ ប៉ាត់ តុល ភេទប្រុស អាយុ ២៤ ឆ្នាំ មានមុខរបរកម្មករ សំណង់ ត្រូវជាមិត្តភក្តិជនរងគ្រោះ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។ ចំណែកបក្ខពួកម្នាក់ទៀត កំពុងរត់គេចខ្លួននោះឈ្មោះ យឺន ចន្ទី ភេទប្រុស អាយុ ២៤ឆ្នាំ ជាអ្នកចម្រៀង មានទី លំនៅ ភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ចំណេកឯជនរងគ្រោះឈ្មោះ សេង ប៊ុនលី ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរជាកសិកររស់នៅភូមិកុកទឹល ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ម៉ូតូដែលបាត់ បង់នោះម៉ាកC125 ពណ៌ខ្មៅសេរីឆ្នាំ 2015 ពាក់ស្លាកលេខ ភ្នំពេញ1CY-4497 ។

នគរបាលបានបន្តថា កាលពីថ្ងៃទី៣១ខែមករា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋដើរកាប់អុសបានប្រទះឃើញសាក សពម្នាក់ស្អុយរលួយសល់តែ គ្រោងឆ្អឹង ភ្លាមៗនោះនគរបាលបានចុះទៅដល់ធ្វើការស្រាវជ្រាវដោយមាន ការដឹកនាំលោកស្នងការ នគរបាលខេត្តកណ្តាល និងមានការចូលរួមពីលោកអធិការ និងកម្លាំងជំនាញធ្វើការ ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត អស់រយះពេល២ថ្ងៃក៏ស្វែងរកឃើញ អត្តសញ្ញាណជនសង្ស័យរួចបានឃាត់ខ្លួននាំយកមកសាកសួរ ក្រោយមកទើបជនសង្ស័យបានសារភាពពី សកម្មភាពដែលខ្លួនបានប្រព្រឹត្ត។

នគរបាលបានបន្តថា កាលពីថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០១៥ជនរងគ្រោះបានជិះម៉ូតូខាងលើ ទៅដើរលេងបុណ្យអ៊ុំទូក រួចក៏បាត់ដំណឹង រហូតជាមួយនិងម៉ូតូ ។ លុះដល់ថ្ងៃទី ៣១ខែមករា ឆ្នាំ២០១៦ វេលាម៉ោង១១និង ៣០នាទីព្រឹកប្រជាពលរដ្ឋដើរ រកអុសបានប្រទះឃើញសាក សពស្អុយ រលួយនៅក្នុងព្រៃឬស្សីចម្ងាយពីផ្លូវ ប្រហែល១៥០ម៉ែត្រ ។ ក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញ បើកការស៊ើបអង្កេតរហូត ឈានដល់កណត់ មុខសញ្ញានឹងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក០២នាក់។

នគរបានបន្តថា បើយោងតាមឆ្លើយសារភាពរបស់ជនរងគ្រោះនោះថា កាលពីថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០១៥ វេលាម៉ោងប្រហែល១៧និង៣០នាទី ជនរង គ្រោះបានជិៈម៉ូតូលើម្នាក់ឯង ទៅរកខ្លួននៅកន្លែងធ្វើ

សំណង់ ចេតីយក្នុងវត្តពោធិសាត់ ក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បីនាំគ្នា ទៅដើរ លេងបុណ្យអ៊ុំទូកនៅភ្នំពេញ តែពេលនោះមិនទាន់ទៅភ្លាមទេ បានជូនខ្លួនមកផ្ទះដើម្បីផ្លាស់ខោអាវរួច នាំគ្នាទៅផឹកស្រា នៅផ្ទះម្ចាស់អ័រកាដង់ ក្រោយពីផឹកស៊ីរួចបានបន្ត នាំគ្នាទៅភ្នំពេញ ដើម្បីជក់ថ្នាំញៀននៅម្ដុំពេទ្យលោកសង្ឃ រួចបន្តដើរលេងរហូតម៉ោងជិត៤និង០០នាទី ទើបត្រឡប់មកផ្ទះវិញដោយជិៈ តាមផ្លូវជាតិលេខ៣ពេលមកជិតដល់ផ្លូវរទេះភ្លើងក្នុងភូមិតាឡឹក ឈ្មោះ យឺន ចន្ទី បាន ធ្វើជាឈឺពោះចង់បត់ជើងធំហើយបានឲ្យជន រងគ្រោះរកកន្លែងបត់ជើងពេលនោះជនរងគ្រោះបានជិៈផ្លូវកាត់អែបផ្លូវរថភ្លើងចូលពីផ្លូវជាតិលេខ៣ ប្រហែល២.០០០ម៉ែត្រ ក៏នាំគ្នាឈប់ម្ដុំព្រៃ ឫស្សី ពេលនោះជនសង្ស័យទាំងពីរ បានឱកាសល្អក៏ធ្វើសកម្មភាពដោយខ្លួន ចាប់ក្រៀកដៃជនរងគ្រោះ ទៅក្រោយចំណែកឈ្មោះ យឺន ចន្ទី បានយកខ្សែទៅទាក់កជនរងគ្រោះរុញផ្កាប់មុខ អង្គុយពីលើរហូតដាច់ខ្យល់ស្លាប់ ទើបនាំគ្នាសែងចូលក្នុងព្រៃឫស្សីរួចបាន ជិៈម៉ូតូឡើងទៅវត្ត ពោធិសាត ហើយឈ្មោះ ចន្ទី បានទុកខ្លួនចោលនៅក្នុងវត្ត រួចគេបានជិៈម៉ូតូយកទៅលក់នៅភ្នំពេញតែម្នាក់ឯង រហូតដល់ម៉ោងជិត៩ ទើប ត្រឡប់មកវិញដោយជិៈម៉ូតូឌុប ហើយបាននាំគ្នាទៅផឹកស៊ីនៅម្ដុំវត្ត ស្លែងដោយមិនបានឲ្យលុយ ឬ ប្រាប់ថាលក់បានប៉ុន្មាន នោះទេគ្រាន់តែ នាំដើរលេង នឹងផឹកស៊ីតែប៉ុណ្ណោះ ។

បច្ចុប្បន្នជនសង្ស័យត្រូវឃុំខ្លួនជាបណ្តោះអាសន្ននៅស្នងការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកគេម្នាក់ទៀត កំពុងតែរត់គេចខ្លួន៕

ករណីប្រទះឃើញ សាកសពនៅ ស្រុកកណ្តាលស្ទឹង ត្រូវនគរបាលវែក ជនសង្ស័យម្នាក់ហើយ

ករណីប្រទះឃើញ សាកសពនៅ ស្រុកកណ្តាលស្ទឹង ត្រូវនគរបាលវែក ជនសង្ស័យម្នាក់ហើយ

ករណីប្រទះឃើញ សាកសពនៅ ស្រុកកណ្តាលស្ទឹង ត្រូវនគរបាលវែក ជនសង្ស័យម្នាក់ហើយ