បុរសម្នាក់បើក រថយន្តជ្រុលចង្កូត ទៅបុករបងផ្ទះសម្តេច ហេង សំរិនបាក់២ផ្ទាំង

ត្បូងឃ្មុំ៖   បុរសម្នាក់ មានអ្នករួមដំពើរម្នាក់ទៀត បានបើករថយន្តជ្រុលចង្កូត ទៅបុករបងផ្ទះសម្តេច ហេង សំរិន កាលពីម៉ោង១១និង៥០នាទី ជិតពាក់កណ្តាលអធ្រាតថ្ងៃទី១ ខែគុម្ភៈ ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៨ចំណុច ថ្នល់បំបែកជាបី ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពក្រែក ខេត្តត្បូងឃ្មុំ បណ្តាលឲ្យបាក់របងភូមិគ្រឹះ

សម្តេចហេង សំរិន ២ផ្ទាំង និងអ្នកបើកបររងរបួសស្រាល និងអ្នករួមដំណើររបួសបាក់ដៃ ដោយសារតែអ្នក បើកបរ ប្រើល្បឿនលឿន ក្នុងតំបន់ផ្លូវបត់។

តាមមន្ត្រីនគរបាលចរាចរខេត្តត្បូងឃ្មុំ បានឲ្យដឹងថា រថយន្តបង្ករ ម៉ាកស្តេស ពណ៌ទឹកប៊ិច ស្លាកលេខ ភ្នំពេញ 2F9970 អ្នកបើកបរ ឈ្មោះណុច ប្រុស អាយុ31ឆ្នាំ ស្នាក់នៅ ខុនដូឌីកេសស  ភ្នំពេញ បានរងរបួសស្រាល  និង អ្នករួមដំណើរជាមួយឈ្មោះសវ៉ាន់ វឌ្ឍនាសារភូមិ ភេទប្រុសអាយុ40ឆ្នាំ របួសធ្ងន់(បាក់ដៃឆ្វេង)មានទីលំនៅ ជាមួយគ្នា។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពីកើតហេតុ  រថយន្តសមត្ថកិច្ចនគរបាលស្រុកពញាក្រែក បាន ឃាត់រក្សា ទុក នៅកន្លែងកើតហេតុ និងចាត់ការបន្ត។ដោយឡែក អ្នករងរបួសបានបញ្ជូនទៅសង្ក្រោះ នៅមន្ទីរពេទ្យស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ៕

បុរសម្នាក់បើក រថយន្តជ្រុលចង្កូត ទៅបុករបងផ្ទះសម្តេច ហេង សំរិនបាក់២ផ្ទាំង

បុរសម្នាក់បើក រថយន្តជ្រុលចង្កូត ទៅបុករបងផ្ទះសម្តេច ហេង សំរិនបាក់២ផ្ទាំង