ឆេះ​​រោងដេក​ក្នុង​ដី​ឡូ​តិ៍​អេតចាយ​នៅ​សង្កាត់​ទួល​សង្កែ​ ម៉ត់​

Doliprane TVC

​រាជធានី​ភ្នំពេញ​៖ រោង​ដេក​របស់​កម្មករ​ទិញ​លក់​អេតចាយ​នៅក្នុង​ដី​ឡូ​តិ៍​មួយកន្លែង​ស្ថិតនៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី បណ្តាលអោយ​បន្ទប់ដេក តូចៗ​ចំនួន​៣​ប្រក់​ស័ង្កសី ត្រូវបាន​ភ្លើង​ឆេះ​ទាំងស្រុង ។​

ឆេះ​​រោងដេក​ក្នុង​ដី​ឡូ​តិ៍​អេតចាយ​នៅ​សង្កាត់​ទួល​សង្កែ​ ម៉ត់​

​ម្ចាស់​រោង​ដែល​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​នោះ​ឈ្មោះ ​ស្រស់ រដ្ឋា ភេទ​ស្រី​អាយុ​ ២៩ ​ឆ្នាំ ជា​ថៅកែ​អេតចាយ បានអោយដឹងថា​ការកើតមាន​អគ្គីភ័យ​នេះ​បណ្តាលមកពី​ទុ​ស្ស​ខ្សែភ្លើង ហើយ​ភ្លើង​បាន​ឆាបឆេះ​យ៉ាង​រហ័ស​។​ ​តាម​ម្ចាស់​អោយដឹងទៀតថា​នៅមុន​ពេល​កើតហេតុ គាត់ ស្ថិតនៅ​ក្នុងផ្ទះ ស្រាប់តែ​ទុស្សេ​ខ្សែភ្លើង បណ្តាលអោយ​ឆេះ​រាលដាល​។ ភ្លាមៗ កម្មករ បាននាំគ្នា​ជួយ​ពន្លត់ តែ​មិន​អាចជួយ​បាន​ត្រូវ​ភ្លើង​ឆេះ​រាលដាល​ឆេះ​អស់​បន្ទប់​ស្នាក់នៅ​របស់​កម្មករ​ចំនួន​៣​។​ទោះបីជា​យ៉ាងណា​ពុំមាន​មនុស្ស​រងរបួស​ឡើយ​។​
​តាម​មន្ត្រីនគរបាល​ប៉ុស្តិ៍​ទួល​សង្កែ បានអោយដឹងថា​នៅពេល​កើតមាន​អគ្គីភ័យ រថយន្ត​ពន្លត់អគ្គីភ័យ របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ទៅ​អន្តរាគមន៍​ចំនួន​២​គ្រឿង បាញ់​ទឹក​អស់​២​រថយន្ត ខណៈពេល​រោង​ទាំងមូល​ត្រូវ​ភ្លើង​ឆេះ​អស់​ទៅហើយ​៕    <strong><em>ម៉េង ធា​

ឆេះ​​រោងដេក​ក្នុង​ដី​ឡូ​តិ៍​អេតចាយ​នៅ​សង្កាត់​ទួល​សង្កែ​ ម៉ត់​