ម៉ូតូ​វ៉ា​រថយន្ត​មួយគ្រឿង​ទៅ​ប៉ះ​រថយន្ត​មួយគ្រឿង​ទៀតដួល​រងរបួស​ធ្ងន់​ ២ ​នាក់​

Doliprane TVC

ភ្នំពេញ : បុរស​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ហើយ​បាន​វ៉ា​រថយន្ត​មួយគ្រឿង​ហើយក៏​ជ្រុល​ទៅ​ប៉ះ​រថយន្ត​មួយគ្រឿង​ទៀត​ដែល​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា បណ្តាលអោយ​ដួល​របួសធ្ងន់​ខ្លួនឯង ចំណែក​រថយន្ត បាន​បន្តដំណើរ​ទៅមុខ​បាត់ស្រមោល​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃទី​២៨ ខែមករា​ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ តាម​បណ្តោយ​ផ្លូវ​សុធារស់ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​ ។​

ម៉ូតូ​វ៉ា​រថយន្ត​មួយគ្រឿង​ទៅ​ប៉ះ​រថយន្ត​មួយគ្រឿង​ទៀតដួល​រងរបួស​ធ្ងន់​ ២ ​នាក់​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ បានអោយដឹងថា​នៅមុន​ពេល​កើតហេតុ គេ បានឃើញ​បុរស​២​នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ី​រូស ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1FC 2777 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សុធារស់ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ហើយ​បាន​វ៉ា​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក ក៏​ជ្រុល​ទៅ​ប៉ះ​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត​ដែល​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា បណ្តាលអោយ​ដួល​បោក​ទៅ​និង​ថ្នល់​រងរបួស​ធ្ងន់​ទាំង​២​នាក់​។ ចំណែក​រថយន្ត​បាន​បន្តដំណើរ​ទៅមុខ​បាត់​ ។

ម៉ូតូ​វ៉ា​រថយន្ត​មួយគ្រឿង​ទៅ​ប៉ះ​រថយន្ត​មួយគ្រឿង​ទៀតដួល​រងរបួស​ធ្ងន់​ ២ ​នាក់​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ចំណែក​ម៉ូតូ​សម​ត្កិ​ច្ច បាន​ប្រគល់អោយ​បងប្អូន​យកទៅ​ជួសជុល​ខ្លួនឯង​ ៕

សុខា​​