ដេននី​ យកអំណោយចែកជូន​ ចាស់ជរា២៥គ្រួសារ នៅខេត្តកំពង់ធំ

ភ្នំពេញ៖ តារាស្រីដែលធ្លាប់តែ បង្ហាញដើមទ្រូងភាពសិចស៊ី កញ្ញា ដេននី កាលពីថ្ងៃម្សិលមិញនេះ បានពាំនាំអំណោយជាច្រើន ចុះទៅចែកជូនដល់ចាស់ នៅខេត្តកំពង់ធំ ចំនួន២៥គ្រួសារ បើទោះបីជាអំណោយនោះ មិនមានអ្វីធំដុំក៏ពិតមែន តែវាជាទឹកចិត្តរបស់នាងផ្ទាល់ខ្លួន ដើម្បីសម្រាលទុក្ខលំបាក ដល់ពួកគាត់បានមួយគ្រា ។តារាសម្តែងដែលមាន ភាពលេចធ្លោ ទៅលើការស្លៀកពាក់សិចស៊ី កញ្ញា ដេននី បានឲ្យដឹងថា កាលពីថ្ងៃច័ន្ទ ទី១ ខែកុម្ភៈ ម្សិលមិញនេះ នាងបាននាំយកអំណោយ ជូនដល់យាយតាជរា ដែលមានជីវភាពរស់នៅលំបាក នៅភូមស្វាយម្ស៉ៅ ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំនួន២៥គ្រួសារ ។តារាសម្តែងរូបនេះ បានឲ្យដឹងពីអារម្មណ៍របស់នាង ពេលចុះយកអំណោយ ទៅចែកជូនចាស់ជរានៅទីនោះថា « នាងខ្ញុំពិតជា សប្បាយចិត្តខ្លាំងណាស់ ដែលបានជួយសម្រាល ទុក្ខលំបាកដល់ពួកគាត់ បានមួយគ្រាដែរ ទោះជាអំណោយនេះតិចតួចក្តី តែវាក៏ជាទឹកចិត្តរបស់នាងខ្ញុំផ្ទាល់ ដែលចង់ជួយដល់ពួកគាត់.. រាល់អំពើល្អ ដែលខ្ញុំបាន ធ្វើគឺគ្មានអារម្មណ៍ ថាហត់នឿយឡើយ.. ហើយខ្ញុំនឹងបន្តធ្វើ រហូតតាមលទ្ធភាពដែលអាចធ្វើបាន..» ។អំណោយដែលតារាស្រី នាង ដេននី នាំយកទៅចែកជូនដល់ចាស់ជរាមានដូចជា៖ អង្ករ, ត្រីខ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកដោះគោ, ថវិកា រួមជាមួយសម្ភារៈមួយចំនួនទៀតផងដែរ ៕