បញ្ញា សិទ្ធ ធ្វើ​ឲ្យ​អ្នកគាំទ្រយល់ច្រឡំ​ (​មាន​វី​ដេ​អូ​)

Doliprane TVC

​តាមរយៈ​បទ​ចម្រៀង​មួយ​បទ ដែល​កំលោះ​សង្ហារ បញ្ញា សិទ្ធ បាន​សម្តែង​នៅក្នុង​ផលិតកម្ម សាន់​ដេ ដែលមាន​ចំណងជើង​ថា «​បែក​មួយ​ជាតិ » បានធ្វើ​ឲ្យ​យុវវ័យ​ជាច្រើន​គិតថា បញ្ញា សិទ្ធ ប្រហែល​ជាមាន​ស្នេហា​ក្រៅ​ឆាក​ស្រលាញ់​ភេទ​ដូចគ្នា​ហើយ​មើលទៅ ពីព្រោះ​ក្នុង​បទ​ចម្រៀង​នេះ បញ្ញា សិទ្ធ បាន​សម្តែង និង ធ្វើបាន​យ៉ាង​ល្អ ដូចជា​ត្រង់​ឈុត​អោបថើប​គ្នា​ជាមួយ​តួ​ប្រុស​ជាដើម ត្រឹមតែ​រយៈពេល​ខ្លី​សោះ មាន​អ្នក​ចូល​មើល​រាប់ម៉ឺន​នាក់ ។​

បញ្ញា សិទ្ធ ធ្វើ​ឲ្យ​អ្នកគាំទ្រយល់ច្រឡំ​ (​មាន​វី​ដេ​អូ​)

បញ្ញា សិទ្ធ ធ្វើ​ឲ្យ​អ្នកគាំទ្រយល់ច្រឡំ​ (​មាន​វី​ដេ​អូ​)

​បញ្ញា សិទ្ធ ទើបតែ​បង្កើត​ក្រុម​រាំ ដែលមាន​ឈ្មោះថា BS ដែលមាន​ស្រី​ស្អាត ប៊េ​ប៊ី នៅក្នុង​ក្រុម​ជាមួយ​ផងដែរ អ្នក​ទាំង​ពីរបាន​ចាប់ដៃគ្នា​សម្តែង​បាន​យ៉ាង​ល្អ ហើយ​នៅក្នុងពេល​ឆាប់ៗ​ខាងមុខ អ្នក​ទាំងពីរ​ត្រៀម​នឹង​បង្ហាញ​នូវ​ការសម្តែង​ថ្មីៗ​ជាច្រើន​ទៀត ដើម្បី​បង្ហាញ​ទស្សនិកជន ។

បញ្ញា សិទ្ធ ធ្វើ​ឲ្យ​អ្នកគាំទ្រយល់ច្រឡំ​ (​មាន​វី​ដេ​អូ​)

​ក្រៅពី​អាជីព​ចម្រៀង និង ជា​ពិធីករ បញ្ញា សិទ្ធ ក៏​ជា​តារា​សម្តែង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ម្នាក់​ដែរ ទស្សនិកជន​នឹង​ឃើញ​ស្នាដៃ​ថ្មី​របស់លោក តាមរយៈ​រឿង​ថ្មី ដែលមាន​ចំណងជើង​ថា «​បណ្តាសា​រអា​ថា​ន់ »​ដែល នឹងដាក់​សម្ពោធ​នៅ​ថ្ងៃស្អែក​នេះ ។ ក្រៅពី​ថត​រឿងនេះ អ្វីដែល​កាន់តែ​ធ្វើ​ឲ្យ​ទស្សនិកជន មានការ​ចាប់អារម្មណ៍ លើ បញ្ញា សិទ្ធ ខ្លាំង​នោះ គឺ​លោក​បាន​ចូលរួម​សម្តែង​នៅក្នុង​ឈុត​ខារ៉ាអូខេ​មួយ​របស់​អ្នកចម្រៀង តាក់​ម៉ា ដែលមាន​ចេញលក់​នៅក្នុង​ផលិតកម្ម សាន់​ដេ គឺ​បទ «​បែក​មួយ​ជាតិ » ។

បញ្ញា សិទ្ធ ធ្វើ​ឲ្យ​អ្នកគាំទ្រយល់ច្រឡំ​ (​មាន​វី​ដេ​អូ​)

បញ្ញា សិទ្ធ ធ្វើ​ឲ្យ​អ្នកគាំទ្រយល់ច្រឡំ​ (​មាន​វី​ដេ​អូ​)

​លក្ខណៈពិសេស​នៃ​ឈុត​ខារ៉ាអូខេ​បទ​នេះ គឺ បញ្ញា សិទ្ធ បាន​សម្តែង​ជា​តួអង្គ​បុរស​រូប​សង្ហារ ប៉ុន្តែ​មិនបាន​ស្រលាញ់​មន​សុ្ស​ស្រី​នោះទេ ផ្ទុយទៅវិញ​លោក​បែរជា​ស្រលាញ់​បុរស​ដូចគ្នា មើលទៅ​ការសម្តែង​របស់ បញ្ញា សិទ្ធ ពិតជា​ល្អឥតខ្ចោះ ជាពិសេស​ត្រង់​ឈុត​អោបថើប​គ្នា​ជាមួយ​បុរស ដែលជា​គូស្នេហ៍ រហូត​ធ្វើ​ឲ្យ​យុវវ័យ​និង​អ្នកគាំទ្រ​ជាច្រើន​និយាយ​តៗ​គ្នា​ថា បញ្ញា សិទ្ធ មិន​ត្រឹមតែ​ស្រលាញ់​ភេទ​ដូចគ្នា​នៅក្នុង​ឈុត​ចម្រៀង​នោះទេ សូម្បីតែ​ក្រៅ​ឆាក​ក៏​ដូច្នេះ​ដែរ ។

បញ្ញា សិទ្ធ ធ្វើ​ឲ្យ​អ្នកគាំទ្រយល់ច្រឡំ​ (​មាន​វី​ដេ​អូ​)

បញ្ញា សិទ្ធ ធ្វើ​ឲ្យ​អ្នកគាំទ្រយល់ច្រឡំ​ (​មាន​វី​ដេ​អូ​)

​បញ្ញា សិទ្ធ បាន​ឆ្លើយតប​ទៅវិញ​ថា បទ​ចម្រៀង ដែល​លោក​សម្តែង​នេះ ពិតជា​មានការ​ទាក់ទាញ​ខ្លាំងណាស់ ត្រឹមតែ​រយៈពេល​ខ្លី​សោះ មាន​អ្នក​ចូល​មើល​រាប់ម៉ឺន​នាក់ ប៉ុន្តែ​សូម​បងប្អូន​ទាំងអស់​កុំ​យល់ច្រឡំ ការពិត​វា​គ្រាន់តែ​ជាការ​សម្តែង​មួយ​នៅក្នុង​ឈុត​ខារ៉ាអូខេ​ប៉ុណ្ណោះ ។ តែ​ធាតុពិត​គឺ​លោក​មិនបាន​ស្រលាញ់​ប្រុស​ដូចគ្នា​នោះទេ ដើម្បី​ឲ្យ​ការសម្តែង​មើលទៅ​ល្អ លោក​ខំប្រឹង​សម្តែង​និង​ធ្វើ់​ឲ្យ​ដូច​ពិតៗ ទើប​មានការ​ចាប់អារម្មណ៍ គ្រាន់តែ​បទ​ចម្រៀង​នេះ​ចេញ​ភ្លាម​អ្នកគាំទ្រ​ជាច្រើន​បាន​ព្យាយាម​សួរនាំ​លោក​អំពី​រឿង​នេះដែរ ។​

បញ្ញា សិទ្ធ ធ្វើ​ឲ្យ​អ្នកគាំទ្រយល់ច្រឡំ​ (​មាន​វី​ដេ​អូ​)

បញ្ញា សិទ្ធ ធ្វើ​ឲ្យ​អ្នកគាំទ្រយល់ច្រឡំ​ (​មាន​វី​ដេ​អូ​)

​ឆ្នាំ​ថ្មី​នេះ បញ្ញា សិទ្ធ មានការ​មមាញឹក​គ្រាន់បើ លោក​ត្រូវ​ចេញទៅ​សម្តែង​នៅតាម​បណ្តា​ខេត្ត​នានា ក្រៅពីនេះ​លោក​បាន​ចូលរួម​ថត​ខារ៉ាអូខេ​ឲ្យ​ផលិតកម្ម សាន់​ដេ រស្មី​ហង្ស​មាស​នោះ ជាក់ស្តែង​នៅក្នុង​ឪ​កាស​បុណ្យចូលឆ្នាំ​ចិន​នាពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ លោក​បាន​ថត​កម្មវិធី​មួយ​ដើម្បី​អបអរ​ចូលឆ្នាំ​ចិន​ដែល​នឹងដាក់​បញ្ចាំង​នៅក្នុង​ស្ថានីយទូរទស្សន៍ CTV 8 ផងដែរ​៕ អា​លី​ណា

បញ្ញា សិទ្ធ ធ្វើ​ឲ្យ​អ្នកគាំទ្រយល់ច្រឡំ​ (​មាន​វី​ដេ​អូ​)

បញ្ញា សិទ្ធ ធ្វើ​ឲ្យ​អ្នកគាំទ្រយល់ច្រឡំ​ (​មាន​វី​ដេ​អូ​)