សេវាកម្ម &raquo ពាណិជ្ជកម្ម

ខេត្តកំពង់ចាម ៖ វិស័យ​អប់រំ គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​ផ្នែក​សំខាន់​មួយ​ចំនួន​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ទាំងអស់​។ ដោយ​យល់​ច្បាស់​នៃ​តម្រូវការ​ការ​អភិវឌ្ឍ​លើ​វិស័យ​នេះ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​និង​កំពុង​ផ្តោត​លើ​ការ​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា​។ នៅ​ថ្ងៃ​ទី​២៣ មក​រា ២០១៦ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ដឹកនាំ​ដោយ​លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល បាន​ចែក​នូវ​សម្ភារ​សិក្សា​ជា​ច្រើន​ដល់​សិស្សានុសិស្ស​សាលា​បឋម​សិក្សា​ស្លែង និង​សាលា​បឋម​សិក្សា​ខ្យោ​ង ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។

លោក James Ma បាន​មាន​ប្រសាសន៍​ថា «​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​និង​កំពុង​បន្ត​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា​។ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​នាំ​យក​នូវ​ក្តី​សង្ឃឹម​សម្រាប់​សិស្ស​ក្រីក្រ និង​កុមារ​កំព្រា​ជាង​៧០.០០០​នាក់ តាម​រយៈ​ការ​ចែក​សម្ភារ​សិក្សា ដើម្បី​ធ្វើ​ឲ្យ​លក្ខខណ្ឌ​នៃ​ការ​អប់រំ​នៅ​តាម​តំបន់​ជនបទ​មាន​ភាព​ប្រសើរ​ឡើង​។ សម្ភារ​សិក្សា​ទាំងនេះ រួម​មាន សៀវភៅសរសេរ កូន​កាបូប​ដាក់​ប៊ិ​ច​ខ្មៅ​ដៃ កា​តាប​សិស្ស សៀវភៅ​រឿង និង​សៀវភៅអាន​សម្រាប់​បណ្ណាល័យ​ជាដើម​។ សម្ភារ​សិក្សា​ទាំងនេះ គឺជា​តម្រូវការ​មូលដ្ឋាន​ដែល​នឹង​អាច​ឲ្យ​កុមារ​សិក្សា​ក្នុង​លក្ខខណ្ឌ​មួយ​ល្អ​ប្រសើរ​ជាង​មុន​។ វិស័យ​អប់រំ មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​ទាំងអស់​។ យើង​នឹង​ផ្តួចផ្តើម​បង្កើត​កម្មវិធី​អប់រំ​បន្ថែម​ទៀត ដើម្បី​លើកទឹកចិត្ត​ដល់​កុមារ​ឲ្យ​ខិតខំ​សិក្សា​រៀនសូត្រ​ជាង​មុន​សម្រាប់​អនាគត​របស់​ពួក​គេ ក៏​ដូច​ជា​សម្រាប់​ប្រទេស​កម្ពុជា​ទាំងមូល​ផង​ដែរ​»​។

លោក វិ​ន វាសនា នាយក​សាលា​បឋម​សិក្សា​ស្លែង បាន​មាន​ប្រសាសន៍​ថា «​មាន​តែ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ប៉ុណ្ណោះ​ដែល​បាន​មក​ទី​នេះ និង​បាន​នាំ​យក​នូវ​ក្តី​សង្ឃឹម​សម្រាប់​យើង​។ យើង​សូម​ថ្លែងអំណរគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ដែល​តែងតែបាន​ឧបត្ថម្ភ​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស​របស់​យើង​។ នេះ​បង្ហាញ​ថា ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស ពិតជា​យកចិត្តទុកដាក់​ចំពោះ​ពួក​យើង​។ យើង​ពិតជា​មាន​មោទនភាព​ចំពោះ​ពួក​គេ ហើយ​យើង​ពិតជា​មានសំណាង​ណាស់ ពីព្រោះ​យើង​មាន​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​។ ការ​ឧបត្ថម្ភ​របស់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស ពិតជា​ធ្វើ​ឲ្យ​សិស្សានុសិស្ស​ទាំងអស់​គ្នា​មានទឹក​ចិត្តជា​ខ្លាំង​។ ការ​ជួយ​ពង្រឹង​ក្នុង​ចំណោម​កុមារ ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស់​។ ខ្ញុំ​សង្ឃឹមថា ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស នឹង​បន្ត​ការ​រួមចំណែក​ជួយ​សហគមន៍​របស់​យើង​។ តាំង​នាម​ឲ្យ​សិស្សានុសិស្ស  ឪពុក​ម្តាយ និង​អាណា​ព្យ​បាល​របស់​ពួក​គេ ខ្ញុំ​សូម​កោតសរសើរ​នូវ​អ្វី​ដែល​ណា​ហ្គា​វើ​ល​បាន​ធ្វើ​សម្រាប់​សហគមន៍ និង​ប្រទេស​ជាតិ​របស់​យើង​»​។

លោក សុ​ផាត សន្តិភាព​កុមារ នាយក​សាលា​បឋម​សិក្សា​ខ្យោ​ង បាន​មាន​ប្រសាសន៍​ថា «​យើង​សូម​ថ្លែងអំណរគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ដែល​តែងតែ​ឧបត្ថម្ភ​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស​របស់​យើង​។ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស មិន​ត្រឹមតែ​បាន​ឧបត្ថម្ភ​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស​របស់​យើង​ប៉ុណ្ណោះ​ទេ ហើយ​ថែម​ទាំង​បាន​ផ្តល់​សៀវភៅ​សម្រាប់​បណ្ណាល័យ​របស់​យើង​ទៀត​ផង​។ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស គឺជា​ស្ថាប័ន​ដំបូង​គេ​ដែល​បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​ប្រឡង​អាន​សៀវភៅ ដើម្បី​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​របស់​យើង​ឲ្យ​អាន​សៀវភៅ​។ កម្មវិធី​ប្រឡង​អាន​សៀវភៅ គឺជា​កម្មវិធី​ដ៏​អស្ចារ្យ​មួយ ពីព្រោះ​វា​នឹង​ជួយ​ផ្លាស់​ប្តូរ​ទម្លាប់​កុមារ​របស់​យើង​។ ជា​ធម្មតា កុមារ​នៅ​តាម​ខេត្ត​មិនសូវ​ចូល​ចិត្ត​អាន​សៀវភៅ​ប៉ុន្មាន​ទេ​។ ប៉ុន្តែ​ឥឡូវនេះ ពួក​គេ​ដឹង​ពីសារ​សំខាន់​នៃ​ការ​អាន​។ យើង​នឹង​រៀបចំ​កាលវិភាគ ដើម្បី​ដាក់​ឲ្យ​សិស្សានុសិស្ស​របស់​យើង​អាន​សៀវភៅ​» ៕