ហង្ស ម៉ារីនី ទឹកភ្នែក​ពេល​រៀបចំ​បាយទឹក​ជូន​តា​ៗ​ស៊ីក្លូ

អំបាញ់មិញ​នេះ​ កញ្ញា ហង្ស ម៉ារីនី ជាមួយ​បង​ស្រី និង ​ក្រុម​ការងារ​មនុស្ស​ធម៌​បាន​រៀបចំ​ម្ហូប​អាហារ​សម្រាប់​តា​ៗ​ស៊ីក្លូ អ្នក​រើស​សំរាម និង​ជន​គ្មាន​ទី​ជម្រក​ជាង ២០០ នាក់​នៅ​ក្នុង​ហាង​របស់​នាង​ផ្ទាល់។ មិន​ត្រឹម​តែ​មាន​បាយ​សម្ល​ទេ នាង​បាន​រៀបចំ​ជា​ផ្លែឈើ និង​ភេសជ្ជៈ​ផ្សេង​ៗ​ទៀត​ផង។

ហង្ស ម៉ារីនី ទឹកភ្នែក​ពេល​រៀបចំ​បាយទឹក​ជូន​តា​ៗ​ស៊ីក្លូ

គ្រាន់តែ​ពេល​អ្នក​សារព័ត៌មាន​សួរ​ពី​មូលហេតុ​អ្វី​បាន​ជា​កញ្ញា​ចូលចិត្ត​ចែករំលែក​ដល់​អ្នក​ដទៃ​ភ្លាម តារា​ស្រី​វ័យ ២៤ ឆ្នាំ​រៀបរាប់​ពី​មូលហេតុ​ដែល​ធ្វើឲ្យ​នាង​បង្កើត​ជា​ក្រុម​មនុស្ស​ធម៌​ គឺ​ដើម្បី​ជួយ​ដល់​ជន​គ្មាន​ទីពឹង ព្រមទាំង​បង្ហូរ​ទឹកភ្នែក​ទៀត​ផង។

កញ្ញា​បាន​ឲ្យ​ដឹង​ថា ​តាម​គម្រោង​គឺ​នាង​ថា​តែជាង  ១០០ ប៉ុណ្ណោះ តែ​ជាក់ស្ដែង​គឺ​ពួក​គាត់​អញ្ជើញ​មក​លើស​រហូត​ដល់​ជាង​ ២០០ នាក់។ ទោះ​យ៉ាង​ណា​និស្សិត​រូប​នេះ​​បាន​បញ្ជាក់​ថា ​នេះ​មិន​មែន​ជា​បញ្ហា​ឡើយ​ ប៉ុន្មាន​ក៏​មិន​អី​ដែរ។ “ពួកគាត់​អញ្ជើញ​មក​ប៉ុន្មាន​នាក់​ក៏​មិន​អី​ដែរ សំខាន់​ឲ្យ​តែ​ពួក​គាត់​អញ្ជើញ​មក ហើយ​ការ​រៀបចំ​កម្មវិធី​សប្បុរសធម៌​​រាល់​ដង​គឺ នាង​ទទួល​បាន​ពី​សប្បុរសជន​ខ្លះ និង​ថវិកា​ខ្លួនឯង​ខ្លះ។​”

ម៉ារីនី ក៏​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ដែល​ចង់​បរិច្ចាគ​ដូចជា​ប្រាក់ បាយ នំ​ចំណី និង​សំលៀកបំពាក់​អាច​ទំនាក់ទំនង​មក​នាង​ផ្ទាល់​បាន។ ជា​ចុងក្រោយ​នាង​ក៏​បាន​បន្ថែម​ទៀត​ថា​ទៅ​ថ្ងៃ​មុខ​នាង​នៅ​តែ​បន្ត​ជួយ​ដល់​ជន​ខ្សត់ខ្សោយ​ជាង​រហូត៕

អត្ថបទ៖ទ្រី រ៉ាវី