ស្ត្រី​ចំណាស់​ម្នាក់​បាន​ចងក​សម្លាប់ខ្លួន​នៅក្រោយ​ផ្ទះ (​សមត្ថកិច្ច​ថា​៖ ប្តី​គាត់​ក៏​ចងក​សម្លាប់ខ្លួន​នៅក្រោយ​ផ្ទះ​ដែរ កាលពី​៣​ឆ្នាំមុន​)

​ខេត្តកំពង់ឆ្នាំង​៖ ស្ត្រី​ម្នាក់​ព្រោះតែ​តូចចិត្ត​មាន​ជម្ងឺ​ប្រចាំកាយ​មើល​មិនជា​បាន​ចងក​សម្លាប់ខ្លួន​ស្លាប់ចោល​កូនចៅ​នៅ​ខាងក្រោយ​ផ្ទះ និង​អ្នកស្រុក​និយាយថា កាលពី​៣​ឆ្នាំមុន បុរស​ជា​ប្តី​ក៏បាន​ចងក​សម្លាប់​ខ្លូន​នៅ​ខាងក្រោយ​ផ្ទះ​នេះដែរ​ដោយ​ពុំ​ដឹង​មូលហេតុ​។​ហេតុការណ៍​ចងក​ធ្វើអត្តឃាត​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ ភូមិ​ទន្លេ​ក្រៅ ឃុំ​ជលសារ ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង​។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយដឹងថា​៖​ស្ត្រី​ធ្វើអត្តឃាត​ខាងលើ​មានឈ្មោះ ជា​តាំ​អាយុ ៦១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​មុនពេល​កើតហេតុ ពី​ល្ងាច​គេ​បានឃើញ​ស្ត្រី​រូបនោះ នៅផ្ទះ​ជាធម្មតា តែ​គាត់​ចេះតែ​រអ៊ូ​ថា​ឈឺ​ច្រើន​មើល​មិន​អញ្ចឹង​ចង់តែ​ស្លាប់​អោយ​ផុតៗ ទេ​កុំអោយ​លំបាក គេឯង ។ ស្រាប់តែ​ស្អែក​ឡើង ម៉ោងជាង​៥​និង​៣០​ទៀបភ្លឺ គេ​ឃើញ​ស្ត្រី​រូបនោះ​ចងក នឹង​ដើម​សណ្តាន់ នៅ​ខាងក្រោយ​ផ្ទះ​ស្លាប់​បាត់ទៅហើយ​បន្ទាប់មក​អ្នកស្រុក​ក៏បាន​រាយការណ៍​អោយ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ដើម្បី​ជួយ​ចុះទៅ​ព​និត្យ​សព​ម​លើ​ស្ត្រី​រូបនោះ

ក្រោយពេល​ពិនិត្យ​សព​ស្ត្រី​រូបនោះ​ទៅតាម​បច្ចេកទេស​រួចហើយ​សម​ត្ថ​កិច្ច​នគរបាល​មូលដ្ឋាន​បាន​សន្និដ្ឋាន​អោយដឹងថា​៖ ស្ត្រី​រូបនោះ​ពិតជា​បាន​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ហើយក៏​បានប្រគល់ សព​ទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ សមត្ថកិច្ច​ក៏បាន​បញ្ជាក់​អោយដឹងទៀតថា​៖ កាលពី​៣​ឆ្នាំ មុន​ប្តី​ស្ត្រី​រូបនោះ​ក៏បាន​ចងក​សម្លាប់ខ្លួន​និង​ដើម​អូ​ញ​ម៉ូ​ញ នៅក្រោយ​ផ្ទះ​នេះដែរ ដោយ​មិនដឹង​ពី​មូល ហេតុអ្វី​នោះឡើយ​៕ រិ​ទ្ធិ ជ័យ​

KA-02-02-2015-07