ចិន​ដាក់ពិន័យ​មន្ត្រី​ ២៧​រូប​ ក្រោយ​កាត់​ទោស​ប្រហារជីវិត​យុវជន​ម្នាក់​ច្រឡំ

ចិន​ដាក់ពិន័យ​មន្ត្រី​ ២៧​រូប​ ក្រោយ​កាត់​ទោស​ប្រហារជីវិត​យុវជន​ម្នាក់​ច្រឡំ

​​​មន្ត្រី​ចិន​​​ចំនួន ២៧​រូប​​ ត្រូវ​​​ដាក់​ទណ្ឌកម្ម​ បន្ទាប់​ពី​​​​​ផ្ដន្ទាទោស ​និង​កាត់​ទោស​​ប្រហារ​ជីវិត​លើ​​យុវជន​​​អាយុ ១៨​ឆ្នាំ​ម្នាក់​ច្រឡំ​ ​កាល​ពី​ ២០​ឆ្នាំ​មុន​។

 

ចិន​ដាក់ពិន័យ​មន្ត្រី​ ២៧​រូប​ ក្រោយ​កាត់​ទោស​ប្រហារជីវិត​យុវជន​ម្នាក់​ច្រឡំ

 

​ជន​រង​គ្រោះ​​មាន​ឈ្មោះ Huugjilt ​ត្រូវ​បាន​​តុលាការ​រក​ឃើញ​ថា​មាន​ទោស​ ​និង​ត្រូវ​​កាត់​ទោស​ប្រហារជីវិត​​ក្រោម​បទ​ចោទ​រំលោភ និង​សម្លាប់​​ស្ត្រី​ម្នាក់​​ក្នុង​បង្គន់​សាធារណៈ​​​​​នៅ​ទីក្រុង Hohhot ​តំបន់​ស្វ័យ​យ័ត Inner Mongolia ​​កាល​ពី​ឆ្នាំ ១៩៩៦ ​​​កាលគេមាន​អាយុ ១៨​ឆ្នាំ។​ រឿង​ពិត​​ត្រូវ​បាន​​គេ​ដឹង​​នៅ​ខែ​ធ្នូ​​ឆ្នាំ​២០១៤​ ក្រោយ​បុរស​ម្នាក់​​ជា​ជន​ល្មើស​ពិត​ប្រាកដ ​ឈ្មោះ Zhao Zhihong ​ចេញ​មុខ​សារភាព​កំហុស និង​ត្រូវ​កាត់​ទោស​ប្រហារជីវិត។

 

​បើ​តាម​ប្រភព ​​មន្ត្រី​​២៦​រូប​ទាក់​ទង​នឹង​ករណី​ខាង​លើ​​ មាន​​មន្ត្រី​ប៉ូលិស ​និង​​មន្ត្រី​តុលាការ ដោយ​ត្រូវ​ទទួលពិន័យ​រដ្ឋបាល​រួម​ទាំង​ការ​ដាស់​តឿន​ក្រើន​រំលឹក ​និង​ធ្វើ​​កំណត់​ត្រា​ស្ដី​បន្ទោស។ ​ចំណែក​មន្ត្រី​ទី​២៧ ជា​អតីត​អនុប្រធាន​​​ស្រុក Xincheng ​​​​អាច​​ប្រឈម​នឹង​ទោស​​ព្រហ្មទណ្ឌ។

 

​ចំណែក​​ ឪពុក​ម្ដាយ​​ជន​រងគ្រោះ ​ក្រោយ​ដឹង​ការ​ដាស់​ទោស​បែប​នេះ​​​​និយាយ​ថា​ពួកគាត់​ខក​ចិត្ត និង​មិន​ពេញ​ចិត្ត​​ទេ ​គឺ​សម​តែ​ឲ្យ​ធ្ងន់ធ្ងរ​ជាង​នេះ។​​ អ្នក​ទាំង​ពីរ​​​សរសេរ​លើ Twitter ថា ​”កូន​ប្រុស​ខ្ញុំ​​​អាយុ ១៨​ឆ្នាំ ​ត្រូវ​កាត់​ទោស​ប្រហារជីវិត ខណៈ​មិន​មាន​ភស្ដុ​តាង​គ្រប់គ្រាន់ ប៉ុន្តែ​មន្ត្រី​ទទួល​បន្ទុក​ទាំង​នេះ​ទទួល​ទោស​ ​បាន​ត្រឹម​ធ្វើ​លិខិត​ស្ដីបន្ទោស​ប៉ុណ្ណោះ។​តើ​សាធារណជន​អាច​ទទួល​យក​បាន​ ឬទេ”?

 

​​ការ​ផ្ដន្ទាទោស​​ខុស​​ទៅ​លើ​យុវជន​នេះ​ ​ជា​ករណី​គេ​រិះគន់​​ច្រើន​បំផុត​​ចំពោះ​ប្រព័ន្ធ​តុលាការ​ចិន​​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ៕

 

ចិន​ដាក់ពិន័យ​មន្ត្រី​ ២៧​រូប​ ក្រោយ​កាត់​ទោស​ប្រហារជីវិត​យុវជន​ម្នាក់​ច្រឡំ

 

ចិន​ដាក់ពិន័យ​មន្ត្រី​ ២៧​រូប​ ក្រោយ​កាត់​ទោស​ប្រហារជីវិត​យុវជន​ម្នាក់​ច្រឡំ

 

ចិន​ដាក់ពិន័យ​មន្ត្រី​ ២៧​រូប​ ក្រោយ​កាត់​ទោស​ប្រហារជីវិត​យុវជន​ម្នាក់​ច្រឡំ

 

 

ចុចអាន៖ ការងារ​១០​ប្រភេទ​​រក​ចំណូល​បាន​ច្រើន​ជាង​គេ​នៅចិន

ចុចអាន៖ សិច ជា​មូល​ហេតុ​ពីក្រោយស្ត្រី​​ចិន​​ពាក់​ស្បែក​ជើង​កន្តុបពត់​ម្រាម​​ចូល​គ្នា

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CCTV