មេរោគ​ Zika ធ្វើ​ឲ្យ​ក្រុមហ៊ុន​រថយន្ត​មួយ​ផ្លាស់​ប្ដូរ​ឈ្មោះ​ផលិតផល​

មេរោគ​ Zika ធ្វើ​ឲ្យ​ក្រុមហ៊ុន​រថយន្ត​មួយ​ផ្លាស់​ប្ដូរ​ឈ្មោះ​ផលិតផល​

ដោយ​សារ​តែ​ការ​រីក​រាល​ដាល​ដ៏​ឆាប់​រហ័ស​នៃ​ជំងឺ​ដ៏​កាច​សាហាវ​​ Zika បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​របស់​ប្រទេស​ឥណ្ឌា​សម្រេច​ចិត្ត​​ផ្លាស់​ប្ដូរ​​ឈ្មោះ​​រថយន្ត​ម៉ូដែល​ចុង​ក្រោយ ​ដែល​ត្រៀម​ចូល​ទីផ្សារ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​។​

 

មេរោគ​ Zika ធ្វើ​ឲ្យ​ក្រុមហ៊ុន​រថយន្ត​មួយ​ផ្លាស់​ប្ដូរ​ឈ្មោះ​ផលិតផល​

 

ក្រុមហ៊ុន​ Tata ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​មួយ​របស់​ប្រទេស​ឥណ្ឌា​បាន​ប្រាប់​ពី​មូលហេតុ​ចម្បង​ដែល​ពួក​ត្រូវ​តែ​ផ្លាស់​ប្ដូរ​ឈ្មោះ​រថយន្ត​ម៉ូដែល​ថ្មី​របស់​ពួក​គេ ​ព្រោះ​រថយន្ត​ម៉ូដែល​ថ្មី​​នោះ​ មាន​​ឈ្មោះ​ Zica។ ទោះ​ជា​​សរសេរ​ខុស​គ្នា​ ប៉ុន្តែ​សូរ​សម្លេង​នៃ​ពាក្យ Zica គឺ​សឹង​តែ​ ១០០% ហើយ​ដែល​ស្រដៀង​មេរោគ​ដ៏​កាច​សាហាវ​ ​Zika​។​

 

ខាង​ក្រុមហ៊ុន​បាន​បន្ត​ឲ្យ​ដឹង​ថា​ Zica ជា​រថយន្ត​ម៉ូដែល​ថ្មី​ដែល​ពួក​គេ​ត្រៀម​នឹង​ដាក់​បង្ហាញ​ក្នុង​កម្មវិធី​ Auto Expo 2016 ក្នុង​ទី​ក្រុង​ញ៉ូវដេលី នា​ចុង​ខែ​នេះ​។​ ពួក​គេ​បាន​បន្ត​ឲ្យ​ដឹង​ថា​ Zica ជា​រថយន្ត​ដែល​រចនា​ឡើង​សម្រាប់​អ្នក​កីឡា​ហើយ​ក្រុមហ៊ុន​បាន​ជ្រើសរើស​ Lionel Messi មក​ធ្វើ​ជា​អ្នក​តំណាង​ពាណិជ្ជកម្ម​របស់​ពួក​គេ​ផង​ដែរ​៕

 

មេរោគ​ Zika ធ្វើ​ឲ្យ​ក្រុមហ៊ុន​រថយន្ត​មួយ​ផ្លាស់​ប្ដូរ​ឈ្មោះ​ផលិតផល​

 

ចុចអាន៖ ប្លែក​ភ្នែក​ជា​មួយ​​ឡាន​​សម្រាប់​​តួអង្គ​វីរបុរស​ល្បី​ៗ​​ក្នុង​ខ្សែ​ភាពយន្ត

 

ប្រែសម្រួល៖ រដ្ឋ
ប្រភព៖ techinasia