សាលា​រាជធានី​ភ្នំពេញ សុំ​ការយោគយល់​ចំពោះ​លំហូ​ចរាចរ នៃ​ការដ្ឋាន​សាងសង់ ស្ពាន​អាកាស ស្តុ​ប​ផ្សារ​ដី​ហុយ​

ភ្នំពេញ: យោងតាម​សេចក្តីជូនដំណឹង​‬ នៃ​ការបើក​ការដ្ឋាន​សាងសង់ ស្ពាន​អាកាស (​ស្តុ​ប​ផ្សារ​ដី​ហុយ​) នៅ​ថ្ងៃទី​២​ខែកុម្ភៈ​នេះ សាលា​រាជធានី​ភ្នំពេញ បានស្នើ​សុំ​ការយោគយល់​អធ្យាស្រ័យ ចំពោះ​ការរំខាន​ដល់​លំហូរ​ចរាចរ​លើ​ដងផ្លូវ​សហព័ន្ធរុស្ស៊ី​នេះ ហើយ​អាជ្ញាធរ នឹងដាក់​កម្លាំង ខិតខំ​ចុះជួយ​សម្រួល​បញ្ចៀស​ការ​កកស្ទះ​ចរាចរ​ជូន​បងប្អូន​អ្នកធ្វើដំណើរ​។​

​សាលា​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​ទៅមក​នៅ​ចំណុច​ស្តុ​ប​ផ្លូវ​ប្រសព្វ​រវាងវិថី​សហព័ន្ធរុស្ស៊ី ផ្លូវដី​ហុយ និង​ផ្លូវ​ណ័តរ​ប្រ៊ី​ត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មេត្តា​ជ្រាបថា​៖ ក្រោយពី​បាន​ពង្រីក​ផ្លូវ​ពង្វាង​ចរាចរ​លើ​ដង​មហាវិថី​សហព័ន្ធរុស្ស៊ី នៅ​ថ្ងៃទី​២​ខែកុម្ភៈ​ឆ្នាំ​២០១៦ ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ បាន​ចូល​គ្រឿងចក្រ​សង្កត់​គ្រឹះ​ស្ពាន ដែល​នាំ​ឲ្យ​ការរំខាន​ដល់​ចរាចរ​ក្នុងការ​ធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​

​អាស្រ័យហេតុនេះ សូម​សាធារណជន មេត្តា​យោគយល់​អធ្យាស្រ័យ ចំពោះ​ការរំខាន​ដល់​លំហូ​ចរាចរ​លើ​ដងផ្លូវ​នេះ ហើយ​អាជ្ញាធរ នឹងដាក់​កម្លាំង ខិតខំ​ចុះជួយ​សម្រួល​បញ្ចៀស​ការ​កកស្ទះ​ចរាចរ​ជូន​បងប្អូន​ផងដែរ​៕​