ឃាតក​សម្លាប់​ជនរងគ្រោះ ពេល​រកឃើញ​នៅសល់តែ​គ្រោងឆ្អឹង ត្រូវ​កម្លាំង​នគរបាល​ចាប់បាន​ហើយ​

កណ្តាល: ត្រឹម​រយ​:​ពេល ២​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​ប្រទះឃើញ សាកសព រលួយ សល់គ្រោងឆ្អឹង ដែល​ត្រូវបាន​ឃាតក​យក​សព​ប្លុង​​ចោល នៅក្នុង​ព្រៃ ស្ថិតនៅ​ចំណុចព្រៃ​ឫស្សី នៅ​ភូមិ​តា​ឡឹ​ក ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង កាលពី​ថ្ងៃ ទី​២៥ខែវិច្ឆិកា​ឆ្នាំ​២០១៥​កន្លង​ទៅ ឥឡូវនេះ​ឃាតក​ម្នាក់ ក្នុងចំណោម ២​នាក់ ដែលបានធ្វើ​សកម្មភាព ត្រូវបាន​ចាប់ខ្លួនបាន​ហើយ នៅ​ល្ងាច​ថ្ងៃទី​១ ខែកុម្ភ​: ឆ្នាំ​២០១៦​។​

​នៅ​ព្រឹក​ថ្ងៃទី​២ ខែកុម្ភ​: ឆ្នាំ​២០១៦​នេះ ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន ក្រោម​បញ្ជាផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​នោះ មានឈ្មោះ សេង ប៊ុនលី អាយុ​២២​ឆ្នាំ​រស់នៅភូមិ​កុក​ទឹល ឃុំ​ត្បែង​ស្រុក​ណ្តា​ល​ស្ទឹង ខេត្តកណ្តាល​មុខរបរ កសិករ​។​

​មូលហេតុ​៖​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ជនរងគ្រោះ បាន​ចេញពីផ្ទះ​ដោយ​ជិះ​ម៉ូតូ​១គ្រឿង​ម៉ាក ហុងដា C125 ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ 2015 ពាក់​ស្លាក​លេខ​ភ្នំពេញ​1CY-4497ទៅ​ដើរលេង​បុណ្យ​អ៊ុំ​ទូក បន្ទាប់មក​ជនរងគ្រោះ​បាន បាត់​ដំណឹង​រហូត ជាមួយនិង​ម៉ូតូ​។​

​លុះដល់​វេលា​ម៉ោង​១១​និង​៣០​នាទី ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦​ប្រជាពលរដ្ឋ​ដើររក​អុស​បាន ប្រទះឃើញ​សាកសព​ស្អុយរលួយ​នៅ​​ក្នុងព្រៃ​ឬ​ស្សី ចម្ងាយ​ប្រហែល​១៥0​ម៉ែត្រ ពី​ផ្លូវលំ​ទៅ កន្លែង​សព​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​កម្លាំង​ជំនាញ​បើក​ការស៊ើបអង្កេត​រហូត​ឈានដល់​កំណត់មុខសញ្ញា​នឹង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​គឺ​ឈ្មោះប៉ាត់ តុល អាយុ ២៤ ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្បែង ឃុំ​ក្រាំងធ្នង់ ស្រុក​បាទីខេត្តតាកែវ មុខរបរ កម្មករសំណង់ (​ត្រូវជា​មិត្ត​ភ​ក្រ័​ជនរងគ្រោះ ធ្លាប់​ដើរលេង​និងជក់​ថ្នាំញៀន​ជាមួយគ្នា​)​។​

​ជនសង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ល្ងាច​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​ឈ្មោះ សេងប៊ុនលី​បាន​ជិៈ​ម៉ូតូ​ម៉ាក​ខាងលើ​តែម្នាក់ឯង​ទៅរក​​ខ្លួន នៅ​កន្លែង​ធ្វើ​សំណង់​ចេ​តី​យក្នុង​វត្ត​ពោធិសាត់ ក្នុងភូមិ តា​ឡឹ​ក ឃុំ​ត្រពាំងវែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាលដើម្បី​នាំគ្នា​ទៅ​ដើរលេង​​បុណ្យ​អ៊ុំ​ទូក នៅ​ភ្នំពេញ​តែ​ពេលនោះ​មិនទាន់​ទៅភ្លាម​ទេ គឺ​ឈ្មោះ​សេង ប៊ុន លី​បាន​ជូន​ខ្លួន​មក​ផ្ទះ​ដើម្បី​ផ្លាស់​ខោអាវ​រួច​នាំគ្នា​ទៅផឹកស្រា​​នៅផ្ទះ​ម្ចាស់​អ័​រកា​ដង់ ដែល​នៅ​ខាងកើត​ផ្ទះ ប៊ុន លី​។ ពេល​ផឹក​បាន​ជួបឈ្មោះ​យឺន ចន្ទី​ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជា​អ្នកចម្រៀង មាន​ទី​លំ​​នៅ ភូមិ​ត្បែង ឃុំក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ក្រោយពី​ផឹកស្រា​រួច​ពួកខ្លួន​ទាំង​៣​នាក់​បាន​ជិៈ ម៉ូតូរបស់ ឈ្មោះ​សេង ប៊ុនលី​ទៅ​ភ្នំពេញ​​ជក់​ថ្នាំញៀន​ម្ដុំ​ពេទ្យ​លោកសង្ឃ រួច​បន្តដើរលេង​រហូតទល់​ភ្លឺ ម៉ោង ជិត​៤​ទើប​ត្រឡប់មកផ្ទះ​វិញ ដោយ​ជិៈ​តាមផ្លូវ​ជាតិ​លេខ៣ គឺ ឈ្មោះ សេង ប៊ុនលី ជា​អ្នក​ឌុប រហូតមកដល់​ជិត​ផ្លូវ រទេះភ្លើង ភូមិ​តា​ឡឹ​កឈ្មោះ យឺន ចន្ទី បាន​ប្រាប់ថា​៖ ឈឺពោះ​ចង់​បត់ជើងធំ ក៏​ឲ្យ ឈ្មោះ សេង ប៊ុនលី ជិៈផ្លូវ​កាត់​អែប​ផ្លូវ​រថភ្លើង ចូល​ពី​ផ្លូវជាតិ​លេខ​៣ ប្រហែល​២.០០០​ម៉ែត្រ ក៏​នាំគ្នា​ឈប់​ម្ដុំព្រៃ​ឫស្សី ។​

​ពេលនោះ​ឈ្មោះ សេង ប៊ុនលី បាន​ចុះ​ធ្វើ​សកម្មភាព ចាប់​ក្រៀក​ដៃ​ទៅក្រោយ​ចំណែកឈ្មោះ យឺន ចន្ទី បាន​យក​ខ្សែ​ទៅ​ទា​ក់ក ឈ្មោះ សេង ប៊ុនលី រួច​រុញ​ផ្កាប់មុខអង្គុយ​សង្កត់ពីលើ​រហូត​ដាច់ខ្យល់​ស្លាប់ រួច​បាននាំគ្នា​សែង​ចូល​ព្រៃ​ឫស្សីដោយ​ខ្លួន​ជា​អ្នក​សែង​ជើង​ចំណែក ឈ្មោះ យឺន ចន្ទី​សែង​ដៃ រួច​បាន​ជិៈ ម៉ូតូឡើងទៅ​វត្ត​ពោធិសាត់ ដោយ​ទុក​ខ្លួន​ចោល​នៅក្នុង​វត្ត​រួច​ជិៈ​ម៉ូតូ​យកទៅលក់​​នៅភ្នំពេញ​តែម្នាក់ឯង រហូតដល់​ម៉ោង ជិត ៩​ទើប​ត្រឡប់​មករក​ខ្លួន វិញ​ដោយ​ជិៈម៉ូតូឌុប និង​បាននាំគ្នា​ទៅ​ផឹកស៊ី​នៅ​ម្ដុំ​វត្ត​ស្លែង គឺ​មិនបាន​ឲ្យ​លុយ ឬ ប្រាប់ថា​៖ លក់ម៉ូតូ​បាន​ប៉ុន្មាន​ទេ​គ្រាន់តែ​នាំ​ដើរលេង នឹង​ផឹកស៊ី​តែប៉ុណ្ណោះ​។​

​នៅពេលនេះ ជនសង្ស័យ​បាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត កណ្ដាល និងកំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី​បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល នៅ​រសៀល​ថ្ងៃទី​២ កុ​ម្ភះ នេះ​៕​R

ឃាតក​សម្លាប់​ជនរងគ្រោះ ពេល​រកឃើញ​នៅសល់តែ​គ្រោងឆ្អឹង ត្រូវ​កម្លាំង​នគរបាល​ចាប់បាន​ហើយ​

ឃាតក​សម្លាប់​ជនរងគ្រោះ ពេល​រកឃើញ​នៅសល់តែ​គ្រោងឆ្អឹង ត្រូវ​កម្លាំង​នគរបាល​ចាប់បាន​ហើយ​

ឃាតក​សម្លាប់​ជនរងគ្រោះ ពេល​រកឃើញ​នៅសល់តែ​គ្រោងឆ្អឹង ត្រូវ​កម្លាំង​នគរបាល​ចាប់បាន​ហើយ​

ឃាតក​សម្លាប់​ជនរងគ្រោះ ពេល​រកឃើញ​នៅសល់តែ​គ្រោងឆ្អឹង ត្រូវ​កម្លាំង​នគរបាល​ចាប់បាន​ហើយ​
ឃាតក​សម្លាប់​ជនរងគ្រោះ ពេល​រកឃើញ​នៅសល់តែ​គ្រោងឆ្អឹង ត្រូវ​កម្លាំង​នគរបាល​ចាប់បាន​ហើយ​