ជើងហោះហើរ​ដំបូង សៀមរាប​-​បាងកក នឹង​ជំរុញ​កំណើន​ទេសចរ​របរ​ទេស ដែល​ធ្វើដំណើរ​មក​កម្ពុជា​

ភ្នំពេញ: ការចាប់ផ្តើម​ជើងហោះហើរ​ដំបូង សៀមរាប​-​បាងកក នឹងចូលរួម​ជំរុញ​កំណើន​ទេសចរ​របរ​ទេស ដែល​ធ្វើដំណើរ​មក​កម្ពុជា តាម​ប្រទេស​ថៃ​កាន់តែ​ច្រើនឡើង​ថែមទៀត ហើយ​ជើងហោះហើរ​នេះ ក៏​នឹង​អាច​នាំ​ទេសចរ​មកកាន់​កម្ពុជា ពី​ប្រទេស ឬ​តំបន់​ផ្សេងៗ​ទៀត ដែល​ពុំទាន់​មានការ​ហោះហើរ​ត្រង់​មក​កម្ពុជា​។​

​ក្រសួង​ទេសចរ​នៅ​ថ្ងៃទី​២​ខែកុម្ភៈ​នេះ បាន​ឲ្យ​ដឹងថា កាលពី​ល្ងាច​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ខេត្តសៀមរាប លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ជើងហោះហើរ​ដំបូង សៀមរាប​-​បាងកក របស់​ក្រុមហ៊ុន​THAI Smile Airway​។

​លោក​ថោង ខុន បាន​បញ្ជាក់ថា ការចាប់ផ្តើម​ជើងហោះហើរ​ខាងលើ នឹងចូលរួម​ជំរុញ​កំណើន​ទេសចរ​របរ​ទេស ដែល​ធ្វើដំណើរ​មក​កម្ពុជា តាម​ប្រទេស​ថៃ​កាន់តែ​ច្រើនឡើង​ថែមទៀត ហើយ​ការហោះហើរ​នេះ ក៏​ស្របតាម​ស្មារតី នៃ​កិច្ចសហប្រតិបត្តិការ​ជំរុញ​ទេសចរណ៍ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ ក្រោម​ខ្លឹមសារ ព្រះរាជាណាចក្រ​ពីរ គោលដៅ​ទេសចរណ៍​តែមួយ (Two Kingdoms, One Destination) ដែល​កិច្ចសហប្រតិបត្តិការ​នេះ​ក៏​ត្រូវបាន​គាំទ្រ និង​ជំរុញ​ដោយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ នា​អំឡុងពេល​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​រួមគ្នា​លើក​ទី​២ (The 2nd Joint Cabinet Retreat) កាលពី​ខែធ្នូ ឆ្នាំ​២០១៥ កន្លងទៅ​នៅ​ទីក្រុង​បាងកក​។​

​លោក​បាន​បន្តថា ទន្ទឹមនឹងនេះ ជើងហោះហើរ​នេះ​ក៏​នឹង​អាច​នាំ​ទេសចរ​មកកាន់​កម្ពុជា ពី​ប្រទេស ឬ​តំបន់​ផ្សេងៗ​ទៀត ដែល​ពុំទាន់​មានការ​ហោះហើរ​ត្រង់​មក​កម្ពុជា ដូចជា​ទីក្រុង និង​ខេត្ត​មួយចំនួន​របស់​ប្រទេស​ចិន ដោយ​ទេសចរ​អាចធ្វើ​ដំណើរ​តាម​បណ្តាញ​ជើងហោះហើរ​របស់​ក្រុមហ៊ុន THAI Smile Airway ដែលមាន​ការតភ្ជាប់​ទៅ​តំបន់​ទាំងនោះ​។​
​លើសពីនេះ ការតភ្ជាប់​ជើងហោះហើរ​ខាងលើ គឺ​ស្រប​នឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​អាស៊ាន ២០១៦-២០២៥ ក្នុងការ​ជំរុញ​ទេសចរ​ផ្ទៃក្នុង​អាស៊ាន​(Intra-ASEAN Travelers) ផងដែរ​។​

​សូមបញ្ជាក់ថា ឆ្នាំ​២០១៥ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ប្រមាណ ៤,៨​លាន​នាក់ មាន​កំណើន​ប្រមាណ ៦,១% ធៀប​នឹង​ឆ្នាំ​២០១៤៕​