ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ​ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​​ដឹង​ថា ក្រោយ​ពី​បាន​ពង្រីក​ផ្លូវ​ពង្វាង​ចរាច​រណ៍​លើ​ដង​មហាវិថី​សហ​ព័​ន្ឋ​រុ​ស្ស៊ី​រួចមក​ នៅ​ថ្ងៃ​ទី​២ ​ខែកុម្ភៈ​ ឆ្នាំ​២០១៦ នេះ​ក្រុមហ៊ុន​ម៉ៅ​ការ​សាងសង់​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ បាន​ចូល​គ្រឿងចក្រ​សង្កត់​គ្រឹះ​ស្ពាន​ ។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ ​ក៏​បាន​​សំណូម​ពរ​​ដល់​​​អ្នក​ដំណើរ​​ទាំង​អស់​ មេត្តា​យោគយល់​អធ្យាស្រ័យ​ចំពោះ​ការ​រំខាន​​​ដល់​ការ​ធ្វើ​ដំណើរ​នៅ​លើ​ដងផ្លូវ​នេះផង​ដែរ ៕