ចិន បញ្ជូនប្រេសិតទទួល បន្ទុកកិច្ចការ នុយក្លេអ៊ែរទៅកូរ៉េខាងជើង តែមិនទាន់ដឹងថា មានគោលបំណងអ្វី

ព្យុងយ៉ាង៖ ប្រេសិតកំពូលចិន ទទួលបន្ទុកកិច្ចការងារ អាវុធនុយក្លេអ៊ែរ លោក វូ ដាវីន បានឈានជើង ដល់ប្រទេសកូរ៉េ ខាងជើងហើយ នៅរសៀលថ្ងៃអង្គារនេះ ស្របពេលដែលក្រុមប្រឹក្សា សន្ដិសុខនៃអង្គការ សហប្រជាជាតិ កំពុងពិភាក្សាគ្នាស្ដីពីការបន្ថែម ទណ្ឌកម្មលើក្រុងព្យុងយ៉ាង ក្រោយពីខ្លួនបានធ្វើតេស្ត អាវុធនុយក្លេអ៊ែរលើកទី៤ កាលពីដើមខែមុន។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយនៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីបញ្ជាក់បន្ថែមទៀតថា លោក វូ ដាវីន បានទៅដល់ព្រលានយន្ដហោះក្រុងព្យុងយ៉ាងនៅរសៀលថ្ងៃអង្គារនេះ ប៉ុន្ដែភាគីទាំងពីនៅមិនទាន់ប្រកាស ពីជំហនៃដំណើរ ទស្សនកិច្ចមួយនេះនៅឡើយទេ។

វាត្រូវបានគេដឹងថា ជាដំណើរទស្សនកិច្ចលើកដំបូងហើយរបស់មន្រ្តីការទូតជាន់ខ្ពស់របស់ចិន ទៅកាន់កូរ៉េខាងជើង ចាប់តាំងពីការធ្វើតេស្ត គ្រាប់បែកអ៊ីដ្រូសែន កាលពីថ្ងៃទី០៦ ខែមករា ដើមឆ្នាំ២០១៦ មក។ ប៉ុន្ដែវាត្រូវបានគេយល់ថា ដំណើរទស្សនកិច្ចលើកនេះ ទំនងជាធ្វើឡើង ក្រោយពីលោក វូ ដាវីន និងតំណាងពិសេសអាមេរិកទទួលបន្ទុកកិច្ចការងារគោលនយោបាយកូរ៉េខាងជើង បានជួបពិភាក្សាគ្នាកាល ពីចុងសប្ដាហមុននេះ៕

ចិន បញ្ជូនប្រេសិតទទួល បន្ទុកកិច្ចការ នុយក្លេអ៊ែរទៅកូរ៉េខាងជើង តែមិនទាន់ដឹងថា មានគោលបំណងអ្វី

  • ចិន បញ្ជូនប្រេសិតទទួល បន្ទុកកិច្ចការ នុយក្លេអ៊ែរទៅកូរ៉េខាងជើង តែមិនទាន់ដឹងថា មានគោលបំណងអ្វី已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/02/02  Category:​អន្តរជាតិ