ចិន បាញ់បង្ហោះ ផ្កាយរណប ត្រួតពិនិត្យ ដែនអាកាស ទៅកាន់ទីលំហ ដោយទទួលបាន ជោគជ័យ

ស៊ីចាង ៖ នៅល្ងាចថ្ងៃចន្ទម្សិលមិញ វេលាម៉ោងប្រមាណ៣និង២៩នាទី ម៉ោងក្នុងតំបន់ ចិន បានធ្វើការ បាញ់បង្ហោះផ្កាយរណបជំនាន់ថ្មីមួយ ដើម្បីត្រួតពិនិត្យស្ថានភាពដែនអាកាស ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ថា ចិន បានបាញ់បង្ហោះផ្កាយ រណបជំនាន់ថ្មីទៅកាន់ទីលំហដោយទទួលបានជោគជ័យទាំងស្រុង ក្នុងគោលបំណងត្រួតពិនិត្យ មើលអំពីស្ថានភាពនៅដែនអាកាសរបស់ខ្លួន និងចង្អុលបង្ហាញជាលក្ខណៈបណ្តាញទៀតផង ។

ផ្កាយរណបនេះត្រូវបានបាញ់ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណបនៅស៊ីចាង ភាគពាយព្យ ខេត្តស៊ីឈួន ប្រទេសចិន ។ តាមរយៈគ្រាប់រ៉ុក្កែត Long March-3C បានរុញច្រានផ្កាយរណបទៅកាន់ទីលំហដោយរលូន ។

គួរបញ្ជាក់ថា នេះជាការបាញ់បង្ហោះផ្កាយរណបជាលើកទី២១ហើយ សម្រាប់ប្រទេសចិន ដែលប្រើប្រាស់នូវ ប្រព័ន្ធប្រតិបត្តិការមួយឈ្មោះថា BeiDou។ ដែលនេះជាផ្កាយរណបនឹងផ្តល់ព័ត៌មានកាន់តែគៀកនឹងប្រតិបត្តិការ GPS របស់សហរដ្ឋអាម៉េរិកផងដែរ ៕

ចិន បាញ់បង្ហោះ ផ្កាយរណប ត្រួតពិនិត្យ ដែនអាកាស ទៅកាន់ទីលំហ ដោយទទួលបាន ជោគជ័យ