រថយន្តក្រឡុកស៊ីម៉ង់តិ៍ ក្រុមហ៊ុន CPAC បើកចុះពីស្ពាន ព្រះមុនីវង្សចាស់ ជ្រុលចង្កូតឡើងសួន

ភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ង់តិ៍របស់ក្រុមហ៊ុន CPAC មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 5A-1002 បានបើកចុះពីលើស្ពាន ព្រះមុនីវង្សចាស់ ស្រាប់តែរេចង្កូត បើកឡើងលើសួន ច្បារ ក្រោមស្ពានអាកាសក្បាលថ្នល់ ប៉ុន្តែសំណាងល្អ មិនមានប៉ះក្រុមរត់ ម៉ូតូឌុប ក្រុមអ្នកហៅម៉ូយតាក់សុី ដែលតែងតែនាំជ្រកក្រោមស្ពាន ជារៀងរាល់ពេលនោះ ។

ហេតុការណ៍ដ៏គួរអោយព្រឺខ្នងមួយនេះ កើតឡើងនៅម៉ោង ៣រសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ប៉ុន្តែសំណាងល្អ អ្នកបើករថយន្ត អាចបញ្ជៀសគ្រោះថ្នាក់ ដោយបួងចង្កូតមិនបណ្តោយឲ្យ បុកអ្នកដំណើរបាន។

ក្រុមអ្នកឃើញហេតុការណ៍នេះ បានសន្និដ្ឋានថា សង្ស័យអ្នកបើកបរងងុយដេក ឬដេកមួយភាំងនោះ ទើបបណ្តាលអោយរ៉េចង្កួតរថយន្តឡើងលើសួនច្បារតែម្តង ។ ក្នុងហេតុការណ៍នេះដែរ មិនបណ្តាលឲ្យនរណាម្នាក់ រងគ្រោះថ្នាក់ ឬស្លាប់នោះឡើយ ប៉ុន្តែបានធ្វើឲ្យម្នាក់ៗ រត់ចែកជើងគ្នា ភ័យព្រលឹងចុងសក់រៀងៗខ្លួនផងដែរ ។

ក្រោយកើតហេតុខាងភាគីក្រុមហ៊ុន បានហៅរថយន្តក្រឡុងសុីម៉ង់ត៍មួយទៀត មកអូស ចេញពីកន្លែងកើតហេតុ ដើម្បីដោះស្រាយជាមួយ សាលាក្រុងជាក្រោយ ។

សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ គេមិនបានឃើញខាងមន្ត្រី នៃអង្គភាពច្បារ របស់មន្ទីរសាធារណការក្រុង ចេញមក ធ្វើការឃាត់រថយន្តនោះឡើយ ៕