រដ្ឋាភិបាល និង សង្គមស៊ីវិល ៖ មិនគួរមានតុលាការ ប្រជាជនទេ ព្រោះជាដំណាក់កាល ឌីជីថល

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងឲ្យដឹង នៅក្រោយការអញ្ជើញ បិទវគ្គបណ្តុះ បណ្តាល សម្រាប់ក្រុមការងារ បច្ចេកទេសរៀបចំតាក់តែង សេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាន នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ថា កន្លងមករាជរដ្ឋាភិបាល បានអំពាវនាវមិនឲ្យមានការកាត់ទោស ពីសំណាក់ តុលាការប្រជាជន ទៅលើជនសង្ស័យនោះទេ គឺទុកឲ្យសមត្ថកិច្ច និងតុលាការជាអ្នកកំណត់ទោស។

លោករដ្ឋមន្រ្តីបានបន្តថា “កន្លងមកនៅក្នុងប្រទេសកម្ពុជាយើង គេតែងតែឃើញប្រជាជន បាននាំគ្នាសម្រេច ទោសដល់ជនសង្ស័យ ជា ចោរលួច ចោរប្លន់ និងជនសង្ស័យដែលប្រព្រឹត្តិខុសច្បាប់មួយចំនួនទៀត ពីសំណាក់ តុលាការប្រជាជន មុនពេលអាជ្ញាធរ ឬ សមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ដោយកំហឹងរបស់ពួកគាត់”។

លោកបានរំលឹកថា ប្រទេសមានច្បាប់ ប្រជាជនមានជំនឿសាសនា ជឿទៅលើបុណ្យបាប គុណនិងទោស មិនត្រូវវាយសម្លាប់មនុស្សនោះទេ បើទោះជាបុគ្គលនោះបានប្រព្រឹត្តខុសពីច្បាប់មាត្រាអ្វីក៏ដោយ គឺត្រូវចាប់ ទុកឲ្យសមត្ថកិច្ចជំនាញ ជាអ្នសម្រេចទោសទៅតាមនិតិវិធីច្បាប់។ តួរយ៉ាងថ្មីៗនេះមានករណី អ្នកកាសែត ដែលគេមិនធ្លាប់ឮឈ្មោះអង្គភាពម្នាក់ត្រូវប្រជាពលរដ្ឋវាយសម្លាប់នៅកណ្តាលវាលស្រែ ពីអំពើលួចម៉ូតូ១គ្រឿង មិនបានសម្រេច កាលពីយប់ថ្ងៃអាទិត្យនៅភូមិឈើទាលជ្រំ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោក ឆាយ សុផល សមាជិកគណៈកម្មការនាយក ក្លឹបអ្នកកាសែតកម្ពុជា បានឲ្យដឹងថា “ករណីវាយសម្លាប់ អ្នកកាសែត ឬ ធ្វើទារុណកម្មអ្នកកាសែត បើទោះជាអ្នកកាសែតនោះយ៉ាងម៉េចក៏ដោយ  ហើយមិនមែនតែ អ្នកកាសែតទេ ប្រជាពលរដ្ឋទូទៅនៅពេលដែលគាត់ប្រព្រឹត្តបទល្មើសផ្សេងៗ ត្រូវតែអនុវត្តទៅតាមច្បាប់ គឺមិនអាចប្រើប្រព័ន្ធតុលាការប្រជាជនបាននោះទេ”។

លោកបន្តថា ដំណាក់កាលនេះគឺដំណាក់កាល ឌីជីថល វាខុសប្លែកពីដំណាក់កាលឆ្នាំ៩០ ដែលប្រជាពលរដ្ឋគាត់ មិនទុកចិត្តតុលាការ អាជ្ញាធរ ដែលគាត់ចាប់ជនល្មើស ឬក៏ជនសង្ស័យណាមួយគាត់ត្រូវតែវៃសម្លាប់នោះ ។ ក្នុងដំណាក់កាលនេះទៅហើយ ការវាយសម្លាប់មនុស្សលោកចាត់ទុកថាជាមនុស្សព្រៃ  មានតែមនុស្សព្រៃទេ ដែលមនុស្សសម្លាប់មនុស្ស ។

លោកបានបន្តថា ទោះបីអ្នកកាសែតនោះ បានប្រព្រឹត្តខុសក៏ដោយ គឺយើងត្រូវចាត់ការទៅតាមនិតិច្បាប់ ព្រោះយើងមានច្បាប់ក្រមព្រហ្មទណ្ឌ និងច្បាប់ជាហូរហែរផ្សេងទៀតដែលត្រូវអនុវត្ត ។

លោកបន្តថា “ករណីនេះគឺស្ថាប័ន ឬអង្គភាពត្រូវតែពង្រឹងសមត្ថភាព បណ្តុះបណ្តាលវិជ្ជាជីវៈលើកផ្នែក ក្រមសីលធម៌ និងពិនិត្យពិចៃដល់បុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗមុនពេលទទួលនិងប្រគល់ការងារ ឬ ផ្តល់ប័ណ្ណព័ត៌មាន  ហើយអ្នកយកព័ត៌មានខ្លួនឯង ត្រូវតែស្គាល់ពីតួនាទីថាត្រូវធ្វើអ្វី ព្រោះមានបុគ្គលមួយចំនួន ឆ្លៀត ឱកាសយកឈ្មោះអ្នកព័ត៌មានធ្វើជាមុខរបរ ដើម្បីស្វែងរកលាភសក្ការៈ ខណៈក្រសួងព័ត៌មាន មានការបន្ធូរ ដៃក្នុងការចុះបញ្ជី និងមានការធូរលុងក្នុងការផ្តល់ប័ណ្ណព័ត៌មានដល់ស្ថាប័នមួយចំនួន ដែលមិនមែនជាស្ថាប័នព័ត៌ មាន ពិតប្រាកដ ធ្វើឲ្យខូចកិត្តិយសអ្នកសារព័ត៌មានអាជីព “។

សូមបញ្ចាក់ថា ជនសង្ស័យដែលត្រូវប្រព័ន្ធតុលាការប្រជាជនវាយសម្លាប់នោះមានឈ្មោះ ម៉េង ឈឿន ភេទប្រុស អាយុ ៣៧ ឆ្នាំ ។ សមត្ថកិច្ចឆែកឃើញនៅក្នុងហោប៉ៅអាវ មានកាន់កាតកាសែត នៅអង្គភាពឈ្មោះ រស្មីព្រះ វិហារ ប្រចាំខេត្តកំពត ដែលប័ណ្ណព័ត៌មាននោះ ចេញដោយក្រសួងព័ត៌មាន កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៦ ថ្មីៗនេះ៕

រដ្ឋាភិបាល និង សង្គមស៊ីវិល ៖ មិនគួរមានតុលាការ ប្រជាជនទេ ព្រោះជាដំណាក់កាល ឌីជីថល

រដ្ឋាភិបាល និង សង្គមស៊ីវិល ៖ មិនគួរមានតុលាការ ប្រជាជនទេ ព្រោះជាដំណាក់កាល ឌីជីថល

រដ្ឋាភិបាល និង សង្គមស៊ីវិល ៖ មិនគួរមានតុលាការ ប្រជាជនទេ ព្រោះជាដំណាក់កាល ឌីជីថល

រដ្ឋាភិបាល និង សង្គមស៊ីវិល ៖ មិនគួរមានតុលាការ ប្រជាជនទេ ព្រោះជាដំណាក់កាល ឌីជីថល