ចរាចរត្រង់ចំណុច ប្រសព្វរវាង មហាវិថីរុស្ស៊ី ដីហុយ និងណតប្រ៊ីត ត្រូវពង្វាងមកផ្លូវ រុស្ស៊ីវិញ

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរ នៅតាមស្តុបផ្សារដីហុយ និងចំណុចស្តុបផ្លូវប្រសព្វរវាង វិថីសហព័ន្ធរុស្ស៊ី ផ្លូវដីហុយ និងផ្លូវណតរប្រ៊ីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវពង្វាងចរាចរលើដង មហាវិថីសហព័ន្ឋរុស្ស៊ីវិញ។

យោងតាមគេហទំព័រសារាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹងថា  ក្រោយពីបានពង្រីកផ្លូវពង្វាងចរាចរលើដង មហាវិថីសហព័ន្ឋរុស្ស៊ី ក្រុមហ៊ុនម៉ៅការសាងសង់ស្ពាន អាកាសស្តុបផ្សារដីហុយ បានចូលគ្រឿងចក្រសង្កត់គ្រឹះស្ពាន បង្កការរំខានដល់ចរាចរក្នុងការ ធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

ចំពោះការរំខានដល់លំហូរ ចរាចរលើដងផ្លូវនេះ អាជ្ញាធរ នឹងដាក់កម្លាំង ខិតខំចុះជួយសម្រួលបញ្ជៀសការកកស្ទះចរាចរជូនបងប្អូនផងដែរ ៕