​រថយន្ត​បែន​ បុក​យុវជន​ម្នា​ក់ពេញទំហឹង​ស្លាប់​ភ្លាម

Doliprane TVC

ខេត្តពោធិ៍សាត់​ : យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ដោយសារ​រថយន្ត​បែន​បុក​ពេញទំហឹង ខណៈ​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៩ និង ៣០ នាទី​ព្រឹក ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៦ នៅលើ​កំណាត់​ផ្លូវលំ ត្រង់ចំណុច​ស្រែ​ម្កាក់ ស្ថិត​ក្នុងភូមិ​វាលវង់ ឃុំរ​កាត ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។​ ​យុវជន​រងគ្រោះ​ឈ្មោះ ធី ប៉ុច ភេទ​ប្រុស អាយុ ១៦ ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ។​

​រថយន្ត​បែន​ បុក​យុវជន​ម្នា​ក់ពេញទំហឹង​ស្លាប់​ភ្លាម

​​តាម​ការបញ្ជាក់​ពីសា​ក្សី​ឃើញ​ហេតុការណ៍​ថា គេ​ឃើញ​យុវជន​រងគ្រោះ​ធ្វើដំណើរ​ម្នាក់ឯង​ដោយ​ម៉ូតូ ១ គ្រឿង​ម៉ា​កវេ​វ ពណ៌​ខ្មៅ សេរី​ឆ្នាំ ២០០១ គ្មាន​ស្លាក​លេខ គ្មាន​កញ្ចក់ មិន​ពាក់មួក​សុវត្ថិភាព ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច​ខាងលើ​ស្រាប់​តែមាន​រថយន្ត ១ គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស​ឆ្នូត​ខៀវ គ្មាន​ស្លាក​លេខ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង (​បញ្ច្រាសទិស​គ្នា​) បាន​បុក​ម៉ូតូ​ពេញទំហឹង រួច​កិន​ពីលើ​បណ្ដាលឱ្យ​យុវជន​រងគ្រោះ​ស្លាប់​ភ្លាមៗ ចំណែក​រថយន្ត​បាន​កិន​ម៉ូតូ​អូស​ម​កមុខ​ទៀត​ទើប​ឈប់ ដោយឡែក​អ្នកបើកបរ​រថយន្ត​ឃើញ​ហេតុការណ៍​ដ៏​រន្ធត់​នេះ​ក៏បាន​បើកទ្វារ​ចុះ​រត់គេចខ្លួន​បាត់ស្រមោល ។

​រថយន្ត​បែន​ បុក​យុវជន​ម្នា​ក់ពេញទំហឹង​ស្លាប់​ភ្លាម

​​នគរបាល​ផ្នែក​ចរាចរណ៍​ស្រុក​ភ្នំក្រវាញ បានឱ្យដឹងថា​ហេតុការណ៍​នេះ​បណ្ដាលមកពី​រថយន្ត​បើក​លឿន ហើយ​វត្ថុតាង​ម៉ូតូ និង រថយន្ត​បាន​រក្សាទុក​នៅ​ផ្នែក​ចរាចរណ៍​នគរបាល​ស្រុក​ភ្នំក្រវាញ​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាម​នីតិវិធី ៕ 

( ប្រភព : TV5​ )

​រថយន្ត​បែន​ បុក​យុវជន​ម្នា​ក់ពេញទំហឹង​ស្លាប់​ភ្លាម