កាំភ្លើង​ធំ Arsenal ឲ្យ Bordeaux ខ្ចី​ជើង​ខ្សែការពារ​សញ្ជាតិ​បារាំង

ខ្សែការពារ​កាំភ្លើង​ធំ Arsenal កីឡាករ Mathieu Debuchy បាន​ផ្ទេរ​ទៅលេង​នៅ​លី​ក Ligue 1 បារាំង​ជាមួយ​ក្លិប Bordeaux ជា​លក្ខណៈ​ខ្ចី​ជើង​សម្រាប់​ការប្រកួត​ដែល​នៅសល់​រហូតដល់​ចប់​រដូវ​កាល​នេះ។

debuchyការ​ឲ្យ​កីឡាករ​នេះ​ទៅលេង​នៅ​ក្លិប​បារាំង ត្រូវបាន​គេ​ជឿថា ជាការ​រារាំង​កីឡាករ​នេះ មិន​ឲ្យ​ផ្ទេរ​ទៅលេង​ជាមួយ​គូរ​សត្រូវ បិសាច​ក្រហម Manchester United របស់​កីឡាករ Debuchy នេះ ដែល​បាន​ចុះ​កុងត្រា​លេង​ជាមួយ​កាំភ្លើង​ធំ​នេះ កាលពី​ខែកក្កដា ឆ្នាំ២០១៤ ក្នុងតម្លៃ​ខ្លួន ១២លាន​ផោន ពី​ក្លិប Newcastle។ កីឡាករ​សញ្ជាតិ​បារាំង វ័យ ៣០នេះ ទើបតែ​បានបង្ហាញ​ខ្លួន​ចំនួន ៧ប្រកួត​ប៉ុណ្ណោះ​ឲ្យ Arsenal នៅ​រដូវ​កាល​នេះ និង​មិនដែល​បានដាក់​ឲ្យ​ចូល​លេង ចាប់តាំងពី​ខែវិច្ឆិកា​មក។ ខ្សែការពារ​ស្តាំ​រូបនេះ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​លេង​ជា​ជម្រើស​ដំបូង​ឲ្យ​ជម្រើសជាតិ​បារាំង មុន​ព្រឹត្តិការណ៍ អឺរ៉ូ ២០១។