Marseille ខ្ចី​ជើង​ខ្សែប្រយុទ្ធ​ឆ្មា​ខ្មៅ Sunderland

ខ្សែប្រយុទ្ធ​ឆ្មា​ខ្មៅ Sunderland កីឡាករ Steven Fletcher ត្រូវបាន​ផ្ទេរ​ទៅលេង​ឲ្យ​ក្លិប​បារាំង Marseille ជា​លក្ខណៈ​ខ្ចី​ជើង រហូត​ចប់​រដូវ​កាល​នេះ។

Marseilleកីឡាករ​ស្ក​ត់ឡែ​ន វ័យ ២៨ ឆ្នាំ​រូបនេះ ស៊ុត​បានតែ ៤គ្រាប់​ប៉ុណ្ណោះ ក្នុងការ​បង្ហាញ​ក្នុងការ​ប្រកួត ១៨ដង​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​សរុប​គ្រាប់​បាល់​បាន ២៣គ្រាប់ ចាប់តាំងពី​ផ្ទេរ​មកលេង​កាលពី​សីហា ឆ្នាំ២០១៣ ពី​ក្លិប Wolves ក្នុងតម្លៃ​ខ្លួន ១៤លាន​ផោន។ រយៈពេល​នៃ​ការខ្ចី​ជើង Fletcher ជាមួយនឹង​ក្លិប​កំពុង​ឈរ​នៅ​លេខ​ពាក់កណ្តាល Ligue 1 ក៏​នឹង​បញ្ចប់​កុងត្រា​ជាមួយ​ឆ្មា​ខ្មៅ​នេះដែរ ក្រោយ​ចប់​រដូវ​កាល​នេះ។ សូមបញ្ជាក់ថា កីឡាករ​នេះ គឺជា​កីឡាករ​សញ្ជាតិ​អង់គ្លេស​ខ្ចី​ជើង​ទី​ពីរ របស់​ក្លិប Marseille ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ៕