មុន​ និង​ក្រោយ​ឡើង​សង្វៀន​ កីឡាករ​ត្រូវ​ឆ្លង​កាត់​៥​ដំណាក់​កាល​នេះ​

មុន​ និង​ក្រោយ​ឡើង​សង្វៀន​ កីឡាករ​ត្រូវ​ឆ្លង​កាត់​៥​ដំណាក់​កាល​នេះ​

អ្នក​ប្រដាល់​វ័យ​ក្មេង​ សារឿន ចាន់ បាន​ប្រាប់​ឲ្យ​ដឹង​ពី​ដំណាក់​កាល​​៥​​យ៉ាង​​ដែល​កីឡាករ​ប្រដាល់​ម្នាក់​ៗ​ត្រូវ​ឆ្លង​កាត់​មុន និង​ក្រោយ​ឡើង​សង្វៀន​ប្រកួត។ ចំណុច​ទាំង​៥​នេះ​ អ្នក​ដែល​និយម​តាម​ដាន និង​បាន​ទៅ​ទស្សនា​ផ្ទាល់​ដល់​សង្វៀន​ទំនង​ជា​ដឹង​ច្បាស់​ហើយ​ ប៉ុន្តែ​សម្រាប់​អ្នក​ទស្សនា​នៅ​តាម​គេហដ្ឋាន​​មួយ​ចំនួន​​ទំនង​ជា​មិន​បាន​ដឹង​ច្បាស់​ឡើយ។

 

មុន​ និង​ក្រោយ​ឡើង​សង្វៀន​ កីឡាករ​ត្រូវ​ឆ្លង​កាត់​៥​ដំណាក់​កាល​នេះ​

មុន​ និង​ក្រោយ​ឡើង​សង្វៀន​ កីឡាករ​ត្រូវ​ឆ្លង​កាត់​៥​ដំណាក់​កាល​នេះ​សកម្មភាព​សម្រួល​សរសៃ​មុន​ឡើង​ប្រកួត

 

ជួប​ជា​មួយ​ Sabay នៅ​សង្វៀន​ PNN អ្នក​ប្រដាល់​សារឿន ចាន់​ បាន​ឲ្យ​ដឹង​ថា មុន និង​ក្រោយ​​ឡើង​សង្វៀន​៖ ​ទី​១​​ត្រូវ​សម្រួល​សរសៃ​យ៉ាង​ហោច​ណាស់​​ពី​១០​ទៅ​១៥​នាទី​​ ទី​២​ត្រូវ​រុំ​ក្រណាត់​ដៃ​សម្រាប់​ពាក់​ហ្គង់​ដៃ​ ទី​៣​​ពេល​​ឡើង​សង្វៀន​ត្រូវ​រំលឹក​គុណ​គ្រូ​ ទី​៤​ការ​ប្រកួត​ និង​ទី​៥​​ត្រូវ​សម្រាក​​ដើម្បី​សម្រួល​​យក​កម្លាំង​ក្រោយ​ពេល​ប្រកួត​ចប់៕

 

ចង់​ដឹង​ច្បាស់​ សូម​ទស្សនា​វីដេអូ​ដែល​ សារឿន ចាន់ ​​ពន្យល់៖​

អត្ថបទ៖ ជាន ចាន់រ៉ា​