ប្រទះឃើញ​យុវជន ២ នាក់ ដេកស្លាប់កណ្តាលផ្លូវ​

Doliprane TVC

​យុវជន ២ នាក់ បាន​ស្លាប់​នៅនឹងកន្លែង ក្រោយពី​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក ១ គ្រឿង បើក​បុក​ពីក្រោយ​ពេញទំហឹង ហើយក៏​បន្ថែម​ល្បឿន​គេចខ្លួន​បាត់ស្រមោល ។ ​ករណីនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ អា​ធ្រា​ត ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅលើ​ស្ពាន​ព្រែក​តា​ម៉ាក់ ស្ថិតក្នុង​ភូមិ​ព្រែ​កតា​ម៉ាក់ ស្រុក​ខ្សាច់កណ្តាល ។​

​លោក ម៉ែន សុខ​ឃឿន អធិការនគរបាល​ស្រុក​ខ្សាច់កណ្តាល​បាន​ឲ្យ​ដឹងថា យុវជន​រងគ្រោះ​មានឈ្មោះ សឿន ស៊ាន់ ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ដំណាក់ ឃុំ​ស្វាយ​រមៀត ស្រុក​ខ្សាច់កណ្តាល រួម​ដំណើរ​ជាមួយ​ឈ្មោះ សឿន វួ​ច ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ។ តាម​ការចុះពិនិត្យ​ពី​សមត្ថកិច្ច​បានបង្ហាញ​ថា យុវជន​ទាំង ២ នាក់​ជិះ​ម៉ូតូ​ម៉ាក ស៊ុយ​ស៊ូ​គី ស្មាស់ រី​វ៉ូ គ្មាន​ស្លាក​លេខ ត្រូវបាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​ពីក្រោយ ហើយ​រថយន្ត​បង្ក ក៏​បន្ថែម​ល្បឿន​គេច​បាត់ស្រមោល​តែម្តង ។​

​ក្រោយពី​កើតហេតុ​សព​ជនរងគ្រោះ​ទាំង ២ ត្រូវបាន​សមត្ថកិច្ច​ទំនាក់ទំនង​ឲ្យ​ក្រុម​
​គ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕​សុថា​ត់​