Zidane ឆ្លើយតបរឿង Real Madrid ចង់ទិញ Neymar

Zinedine Zidane អ្នកចាត់ការក្រុម Real Madrid បានលើកឡើងថា លោកមិនខ្វល់នឹងពាក្យចចាមអារ៉ាម ដែលថាក្លឹបស្ដេចស ចង់បាន Neymar របស់ក្លឹប FC Barcelona នោះទេ ហើយលោកបញ្ជាក់ថា រឿងនេះក៏មិនប៉ះពាល់ដល់ អារម្មណ៍កូនក្រុមរបស់លោកដែរ។

Zidane ឆ្លើយតបរឿង Real Madrid ចង់ទិញ Neymar

បើតាមសារព័ត៌មានអេស្ប៉ាញជាច្រើន បានចុះផ្សាយថា Real គ្រោងនឹងទិញយកប្រធានក្រុមជម្រើសជាតិប្រេស៊ីល Neymar ទៅកាន់កីឡដ្ឋាន Bernabeu នារដូវក្ដៅខាងមុខ បើសិនជាកីឡាករវ័យ២៣ឆ្នាំរូបនេះ មិនបន្តកុងត្រាថ្មីនៅ Nou Camp។

យ៉ាងណា Zidane បាននិយាយបដិសេធ ក្រោយក្រុម Real លត់ Espanyol ៦-០ កាលយប់ថ្ងៃអាទិត្យថា៖ “ពាក្យចចាមអារ៉ាមទាំងនោះ មិនប៉ះពាល់ ឬរំខានដល់អារម្មណ៍ ដល់កីឡាករ Real ឡើយ។ វាធម្មតាទេ ដែលសារព័ត៌មានចេញផ្សាយដូចនេះ។ វាក៏តែងតែកើតឡើងលើ Cristiano Ronaldo ដូចគ្នា។ វាជារឿងធម្មតា បើក្លឹបចង់បានគាត់ ប៉ុន្តែអ្វីដែលយើងត្រូវធ្វើពេលនេះគឺ ត្រូវផ្ដោតអារម្មណ៍លើការងាររបស់យើង”។

Zidane ឆ្លើយតបរឿង Real Madrid ចង់ទិញ Neymar

FIFA បានសម្រេចព្យួរការពិន័យមិនឲ្យទិញដូរកីឡាកររបស់ក្លឹប Real Madrid និង Atletico Madrid បណ្ដោះអាសន្នសិន ដូច្នេះមានន័យថា ក្លឹបទាំងពីរនេះនឹងអាចទិញ កីឡាករចូលបាន នៅដើមរដូវកាលក្រោយ ខណៈដែលរឿង Real គ្រោងទិញយក Neymar ក៏នៅតែអាចកើតឡើងផងដែរ៕

ប្រភព៖ សប្បាយ