ម្តាយ​ទុយ៌ស​៖ ថត​វីដេអូ​សិច​កូនស្រី ១១ ខែ ដើម្បី​រកលុយ​

Doliprane TVC

ជារឿងហួសចិត្ត ចូលប៉ែត មានម្តាយមួយរូបជនជាតិរ៉ូម៉ានី បានប្រកាសលក់ឃ្លីបវីដេអូសិចរបស់កូនស្រី ដែលមានអាយុត្រឹមតែ ១១ ខែ តាមអនឡាញ ដើម្បីជាថ្នូរនឹងប្រាក់ ។ រឿងនេះកើតឡើងនៅទីក្រុងវ៉ារ៉ាតទិ ភាគខាងត្បូងប្រទេសរ៉ូម៉ានី ដែលម្តាយរូបនេះត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោយពីស្រាវជ្រាវរកឃើញនូវការកេងប្រយោជន៍ពីផ្លូវភេទជាមួយកុមារ ។

ប៉ូលិសរ៉ូម៉ានីចោទប្រកាន់ថា ស្ត្រីជាម្តាយរូបនេះបានលក់ឃ្លីបវីដេអូសិចរបស់កូនស្រីខ្លួន អាយុ ១១ ខែលើប្រព័ន្ធអនឡាញ ទៅឱ្យបុរសម្នាក់ឈ្មោះ ប្រេនដន ហ្គ្រេសសេត ដែលត្រូវចាប់ខ្លួនពីបទជួញដូរផ្លូវភេទកុមារ និង នាំរករូបភាពស្រាត និង ឃ្លីបវីដេអូ របស់កុមារទៅប្រើក្នុងផ្លូវលាមកអនាចារ ហើយម្តាយកុមារនេះ បានទទួលប្រាក់ពីលោក ប្រេនដន តាមវេស្ថឺន យូនៀន ។

តាមរបាយការណ៍របស់ប៉ូលិស ម្តាយក្មេងនេះបានទទួលប្រាក់ពីបុរសចំនួន ៧ នាក់ គឺពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប៊ែលហ្ស៊ីក និង ហុល្លង់ ១៣ លើកគិតជាប្រាក់ ៧.០០០ ផោនដ៍ បូកជាមួយប្រាក់របស់លោក ប្រេនដន បានចំនួន ១០.០០០ ផោនដ៍ ។ ម្តាយក្មេងតូចនេះបានសារភាពថា ខ្លួនប្រព្រឹត្តដូច្នេះមែន ហើយជាងនេះទៅទៀត មានបុរសខ្លះបានសន្ទនាវីដែអូតាមអនឡាញ សំណូមពរឱ្យដោះសម្លៀកបំពាក់កុមារីចេញ ដើម្បីភ្ញោចអារម្មណ៍ផ្លូវភេទ ។ ស្ត្រីរូបនេះត្រូវមានទោសជាប់គុក ១៥ ឆ្នាំ ៕សូរ្យកាន្ត (សានុក)