សេវាកម្ម &raquo ពាណិជ្ជកម្ម

ក្រុមហ៊ុន​សាម​សុង​ដែល​នាំមុខ​គេ​ក្នុង​ការ​ច្នៃប្រឌិត​ផលិត សម្ភារ​ផ្ទះបាយ បាន​បង្ហាញ​នូវ​ទូរ​ទឹកកក​ម៉ាក ថ្មី​នៅ​ក្នុង​ទីផ្សារ​ដែល​អាច​ប្រើ​ការ​បាន​ច្រើន​យ៉ាង​នៅ​ក្នុង​ផ្ទះបាយ ។

លោក John Herrington ដែល​ជា​អនុប្រធាន​ជាន់ខ្ពស់ និង​ជា​អ្នកគ្រប់គ្រង​ទូទៅ​នៃ​សម្ភារ​ផ្ទះបាយ របស់​ក្រុមហ៊ុន​សាម​សុង​អា​មេ​រិ​កបាន​មាន​ប្រសាសន៍​ថា «​សាម​សុង​បាន​កែ​ច្នៃ​សម្ភារ​ផ្ទះបាយ​ឲ្យ​មាន លក្ខណៈ​ទំនើប​ដែល​អតិថិជន​មិន​ត្រឹមតែ​ចង់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ត្រូវការ​ជា​ចាំបាច់​ទៀត​ផង​។ ជាង​នេះ​ទៅ​ទៀត ពួក​យើង​បាន​បំពាក់​ប្រព័ន្ធ​អី​ុ​ន​ធើ​រ​ណេ​ត មិន​ត្រឹមតែ​ជាមួយ​ទូរ​ទឹកកក​ប៉ុណ្ណោះ​ទេ តែ​ជាមួយ​សម្ភារ​សម្រាប់​ចំអិន​អាហារ​ដទៃ​ទៀត ដែល​ប្រើប្រាស់​ដោយ​ភ្ជាប់​ជាមួយ Wi-Fi ធ្វើ​ឱ្យ​ការ​ចំអិន​អាហារ​មាន​ភាព​ងាយស្រួល​ជា​មុន​»​។

ទូរ​ទឹកកក​សម្រាប់​ប្រើ​ក្នុង​គ្រួសារ​អាច​ភ្ជាប់​ទំនាក់ទំនង​នៅ​ក្នុង​គ្រួសារ​ដោយ​មាន​បំពាក់​នូវ​អេ​ក្រង់​ទូរទស្សន៍​មួយ​ដែល​មាន​ទំហំ 21.5 អី​ុ​ញ នៅ​ផ្នែក​ខាងក្រៅ​។ អេ​ក្រង់​ដែល​មាន​រូប​ច្បាស់​មួយ​នេះ អាច​ឲ្យ​លោក​អ្នក​ដាក់​បង្ហាញ និង​ចែករំលែក​កាលវិភាគ​ជាមួយ​អ្នក​ដទៃ បង្ហោះ​រូបភាព និង​កត់​កំណត់​ត្រា​ផ្សេង​ៗ យ៉ាង​ងាយស្រួល​តាម​រយៈ​ទូរស័ព្ទ​ដៃ​។

ទូរ​ទឹកកក​នេះ ក៏​អាច​ឲ្យ​លោក​អ្នក​អាច​គ្រប់គ្រង​គ្រឿងទេស បន្លែ និង​សាច់​បាន​យ៉ាង​ងាយ ចាត់ចែង ប្រភេទ​អាហារ​ដែល​អ្នក​ត្រូវការ និង​អាហារ​ដែល​ជិត​ផុតកំណត់ ដើម្បី​កាត់​បន្ថយ​កាក​សំណល់​ផ្សេង​ៗ ធ្វើ​ឲ្យ​ទូរ​ទឹកកក​មាន​ភាព​ទូលាយ​ជាង​មុន​។  កាមេរ៉ា​ចំនួន​3​ត្រូវ​បាន​បំពាក់​នៅ​ក្នុង​ទូរ​ទឹកកក​នេះ ដែល លោក​អ្នក​អាច​មើលឃើញ​តាម​រយៈ​ទូរស័ព្ទ​ដៃ​របស់​អ្នក​គ្រប់ពេលវេលា​មិន​ថា ជា​ពេល​ដែល​លោក​អ្នក កំពុង​តែ​ដើរ​ទិញ​ឥ​វ៉ា​ន់​ក្នុង​ផ្សារ​ក៏​ដោយ​។ លោក​អ្នក​គ្រាន់​ទាញ​ទូរស័ព្ទ​សាម​សុង ហើយ​ពិនិត្យ​មើល​ទូរ​ទឹក​ក​របស់​អ្នក​បាន​។ លោក​អ្នក​លែង​បារម្ភ​ថា ខ្វះ​របស់របរ​ក្នុង​ទូរ​ទឹកកក​ទៀត​ហើយ​។

ក្រៅពី​នេះ​ទៀត​លោក​អ្នក​ក៏​អាច​ស្តាប់​តន្ត្រី មើល​ទូរទស្សន៍ ជា​ពិសេស​គឺ​ការ​ប្រកួត​បាល់ទាត់​នៅ​ពេល​ដែល​កំពុង​ធ្វើ​ម្ហូប​នៅ​ក្នុង​ផ្ទះបាយ តាម​រយៈ​អេ​ក្រង​របស់​ទូរ​ទឹកកក​ជា​លក្ខណៈ​គ្រួសារ​មួយ​នេះ​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហទំព័រ​៖ http://news.samsung.com/us