សេវាកម្ម &raquo សប្បុរសធម៌

ខេត្ត​ព្រះ​សីហ​នុ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​០២​កុម្ភៈ​នេះ   ក្រុម​សប្បុរសធម៌​អូរ​បី​ដឹកនាំ​ដោយ លោក​ឧកញ៉ា ទៀ   វិចិត្រ បាន​នាំ​យក​កង់​ចំនួន​២២​គ្រឿង​នឹង​សម្ភារៈ​សិក្សា​រួម​ទាំង​ថវិកា​សម្រាប់​សាងសង់​អភិវឌ្ឍន៍​ក្នុង​សាលា​មួយ​ចំនួន​ទៀត​យក​ទៅ​ឧបត្ថម្ភ​ដល់​សិស្ស​ក្រីក្រ​នៅ​ក្នុង​សា​លាប​ឯម​សិក្សា​ចំ​រាំង ស្ថិត​ក្នុងភូមិ​ឫ​ទ្ធី​២  ឃុំ​កែវ​ផុស  ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ   ដែល​ជា​សាលារៀន​ជនបទ​ដាច់​ត្រ​យា​ល  ឆ្ងាយ​ពី​ទីប្រជុំជន​។  តាម​ប្រភព​ពី​ក្រុម​កា​ងារ​សប្បុរស​ធ​ម៏​អូរ​៣​បាន​ឲ្យ​ដឹង​ថា សាលា​នេះ​គឺជា​សាលា​សង់​ពី​ឈើ​ប្រក់​សង្ក​សី  ជញ្ជាំង​បាំង​ក្តា  មាន​សភាព​ទ្រុត​ទ្រោម  ពី​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​៦  សិស្ស​ភាគច្រើន​ជា សិស្ស​ក្រីក្រ   ហើយ​មានផ្ទះ​នៅ​ឆ្ងាយ​ពីសា​លា   ហើយដោយ​ទទួល​ព​ត៏​មាន​តាម​រយៈ​អ​ជ្ញា​ធរ​មូលដ្ឋាន    នឹង​ដោយ​មានចិត្ត​សប្បុរស  ពី​សំណាក់​លោក​ឧ​ញ្ញ៉ា​ទៀ  វិចិត្រ   លោក​ឧ​ញ្ញ៉ា​ក៍បាន​រៀបចំ​ក្រុម​កា​ងារ​របស់​លោក​ផ្ទាល់  ដែល​មានឈ្មោះ​ថា  ក្រុម​សប្បុរស​ធ​ម៏​អូ​៣​ចុះ​ដោយ​មានកា​ចូល​រូ​ម​ពី​មូលដ្ឋាន​នាំ​យក កង់​ចំនួន​២២​គ្រឿង​(​ស្មើនឹង​ទឹកប្រាក់​១៣២០​ដូ​ល្លា​)   ជូន​ដល់​សិស្ស​ក្រីក្រ​ដែល​មានផ្ទះ​នៅ​ឆ្ងាយ​ពីសា​លា ។​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ក្រៅពី​ឧបត្ថម្ភ​កង់  ក៍​មានការ​ឧបត្ថម្ភ​បន្ថែម​ជា​ច្រើន​ទៀត​មាន  ជូន​ថវិការ​សម្រាប់​សាងសង់​បន្ទប់ទឹក​២​គុណ​៤​ម៉ែត្រ​១៧០០$   សាងសង​ផ្ទះ​ជូន​គ្រូ​ចំនួន​៥​នាក់   សំរាប់​ស្នាក់​នៅ​៦​គុណ​៩​ម៉ែត្រ​ស្មើនឹង​៦៥០០$  សម្ភារៈ​សិក្សា​មួយ​កំ​ប្លេ​ចំនួន​១០០(​កាបូបស្ពាយ​ប៊ិ​ច  សៀវភៅ​)​សម្រាប់​ជូន​សិស្ស​សរុប​ទាំងអស់​៨៤​នាក់​នឹង​ថវិកា​ក្នុង​ម្នាក់​ៗ៥០០០​រៀល   ហើយ​សំរាប់​ប្រជាពលរដ្ឋ​សរុប​ចំនួន​៧១​គ្រួសារ​ត្រូវ​បាន​ជូន​ជា​ម្ហូប​គឺ​សាច់​ជ្រូក​ក្នុង​១​គ្រួសារ​ៗ​ទទួល​បាន​២​គីឡូ   នឹង​លោកគ្រូ​ៗ​ចំនួន​៥​នាក់​ក្នុង​ម្នាក់​សាច់​ជ្រូក​៣​គីឡូ​នឹង​ថវិកា​៥០០០​រៀល    ។  តប​តាម​សកម្មភាព​មនុស្ស​ធ​ម៏   ផ្តើម​ចេញពី​ការ​យកចិត្តទុកដាក់   មក​លើ​ពលរដ្ឋ​ក្រីក្រ   ជា​ពិសេស​កុមា​ៗ​ដែល​នៅ​តាម​ទី​ជនបទ​នា​ពេល​នេះ​គឺ​បញ្ជាក់​ពី​ទឹកចិត្ត   ស្រលាញ់​ប្រកបដោយ​ក្តី​អា​ណឹ​ត​អាសូរ  ដល់​ប្រជាពលរដ្ឋ​ដែល​មានការ​ខ្វះខាត   ផ្នែក​ជីវភាព  ពី​សំណាក់​គ្រួសារ​សប្បុរស​ធ​ម៏​អូ​៣​ដែល​មាន​លោក​ឧ​ញ៉ា​ទៀ  វិច​ត្រ​ជា​អ្នកដឹកនាំ   ។​