ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖​ ​ជនជាតិ​វៀតណាម​២​នាក់​ប្តី​ប្រពន្ធ​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​​ ​ត្រូវ​បាន​កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារ​អំពៅ​ ក្រោម​បញ្ជា​ផ្ទាល់​របស់​លោក​វរសេនីយ៍ទោ​ គិត ​សុផល​ មេ​បញ្ជា​ការ​កងរាជអាវុធហត្ថ​ខណ្ឌ ​ចាប់​​ឃាត់​ខ្លួន​​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៦ ​ស្ថិតនៅ​​​​សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ ​។

ជនសង្ស័យ​​ទាំង​២នាក់​​ប្តី​ប្រពន្ធ​​ខាង​លើនេះ ប្តី​ឈ្មោះ ង្វៀ​ង យ៉ាំង​លាង ​អាយុ​៣៥​ឆ្នាំ​ និង​​ប្រពន្ធ​​ឈ្មោះ ជប់ ​អាយុ​៣០​ឆ្នាំ​ ​ទាំង​២នាក់​ប្តីប្រពន្ធ​​ជាជន​ជាតិ​វៀតណាម​មុខរបរមិន​ពិតប្រាកដ​ ​ស្នាក់នៅ​​ផ្ទះ​គ្មាន​លេខ ​ក្រុម៣ ភូមិ​កោះន​រា​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ ។​ ចំណែក​​​​វត្ថុ​តាង​ដែល​ដក​ហូត​បាន​ មាន ថ្នាំ​ញៀន​១៥​កញ្ចប់​ ​​ដាវ​​៣ កន្ត្រៃ​១​ ដំបង​២​កំណាត់​​១​ កាំបិត​ធំ១​ ​ដែកបំពង់​​ទីប​​១​ និងឧបករណ៍​​សម្រាប់​​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​​​ទៀត ។​

​ជនសង្ស័យ​​ទាំង​២នាក់​ប្តី​ប្រពន្ធ រួម​នឹង​​​វត្ថុ​តាង ​ត្រូវ​បាន​កង​​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ច្បារ​អំពៅ ប​ញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀននៃ​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ ដើម្បី​​​ចាត់​ការ​បន្ត​តាម​​​​នីតិវិធី ៕