លោក វូ ដាវីន នឹងដឹកនាំកិច្ចប្រជុំ ៦ភាគីពិភាក្សាបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង

ព្យុងយ៉ាង៖ ក្រោយពីបានឈានជើង ដល់ព្រលានយន្ដហោះ ក្រុងព្យុងយ៉ាង ប្រេសិតកំពូលចិន ទទួលបន្ទុកកិច្ច ការងារ អាវុធនុយក្លេអ៊ែរលោក វូ ដាវីន បានបញ្ជាក់ពីជំហរបស់ខ្លួនថា លោកនឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំ ៦ភាគី ក្នុងគោលបំណងដើម្បីបញ្ចប់កម្មវិធិអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថា ខណៈដែល អាមេរិក និងដៃគូសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងនោះរួមមានជប៉ុន កូរ៉េខាងត្បូង កំពុងរិះរកវិធានការដាក់ទណ្ឌកម្ម បន្ថែមទៀត លើកូរ៉េខាងជើង ចំពោះការធ្វើតេស្តគ្រាប់បែកអ៊ីដ្រូសែនដោយជោគជ័យរបស់ខ្លួន ហើយលើកឡើងថា មានតែចិនទេ ជាអ្នកស្ដារទំនាក់ទំនងនេះឡើងវិញ។

គួរបញ្ជាក់ថា កិច្ចប្រជុំ ៦ភាគីដែលនឹងធ្វើឡើងនៅក្រុងព្យុងយ៉ាង នាពេលខាងមុខនេះ រួមមាន កូរ៉េទាំងពីរ ចិន ជប៉ុន រុស្ស៊ី និងអាមេរិក ដែលភាគីទាំង ៦នេះបានផ្ដាច់ការពិភាក្សាគ្នាចាប់តាំងពីឆ្នាំ២០០៨ មកម្លេះ៕

លោក វូ ដាវីន នឹងដឹកនាំកិច្ចប្រជុំ ៦ភាគីពិភាក្សាបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង