យន្តហោះវាយប្រហារ ដែនអាកាស គ្មានមនុស្សបើក របស់អាម៉េរិក កំទេចទីតាំង វិទ្យុទាក់ទង IS និងសម្លាប់យោធា អស់៤៦នាក់ នៅអាហ្វហ្គានីស្ថាន

កាប៊ុល៖ យន្តហោះវាយប្រហារ ដែនអាកាស សហរដ្ឋអាម៉េរិក បានកំទេចទីតាំងវិទ្យុ ទាក់ទងរបស់ក្រុរដ្ឋឥស្លាម និងបានសម្លាប់យោធា អស់ចំនួន៤៦នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ថា តាមការអះអាងដោយមន្ត្រីរដ្ឋាភិបាល យន្តហោះវាយប្រហារ របស់សហរដ្ឋអាម៉េរិក បានកំទេចទីតាំងវិទ្យុ ទាក់ទងរបស់ក្រុមរដ្ឋឥស្លាម ហើយបានសម្លាប់ ក្រុមយោធាដែលជាបក្ខពួក របស់នេះអស់ចំនួន៤៦នាក់ ។

លោក Nabiullah Pirkhil អ្នកនាំពាក្យមួយរូប មកពីរដ្ឋាបាលខេត្តPaktika បានប្រាប់ដល់ស៊ិនហួថា "ផ្អែកតាមរបាយការណ៍ទាន់ហេតុការណ៍មួយបានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើក នៃក្រុមកងទ័ពចំរុះ បានកំទេចទីតាំងរបស់ពួក ឧទ្ធាមតាលីបង់ នៅស្រុក Gomal ក្នុងខេត្តPaktika ការវាយប្រហានេះបានសម្លាប់ពួកនេះ អស់១៧នាក់ កាលពីយប់ថ្ងៃចន្ទ" ។

មន្ត្រីដដែលនេះបានបញ្ជាក់ថា រថយន្តរបស់ក្រុមឧទ្ធាមមួយគ្រឿង ក៏ត្រូវបានកំទេចចោលទាំងស្រុងដែរក្នុងអំឡុងពេលវាយប្រហារនោះ ។

លើសពីនេះ យន្តហោះវាយប្រហារ ដែនអាកាសក៏បាន កំទេចទីតាំងរបស់ក្រុមរដ្ឋឥស្លាម នៅខេត្ត Nangarhar ដោយសម្លាប់យោធាអស់២៩នាក់ រួមទាំងទីតាំង វិទ្យុទាក់ទង របស់ក្រុមនេះត្រូវ បានបំផ្លាញទាំងស្រុងផងដែរ ។

ក្រោយពីបានកំទេចក្រុមឧទ្ធាមទាំងនោះ នៅមិនទាន់មានការបកស្រាយ ឬចេញមកធ្វើអត្ថាធិប្បាយនៅឡើយទេពីក្រុមទាំងនេះ ៕