សមត្ថកិច្ច ឃាត់ខ្លួន​ ជនជាប់ចោទ ឆេង សុគន្ធា តាមដីកា របស់តុលាការ

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករា ចាប់ខ្លួនកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ៩និង០០នាទី នៅមុខភោជនីយដ្ឋានសុរិយា ផ្លូវលេខ ២១៥ សង្កាត់វាលវង់ តាមដីការបស់ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុនី ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣។

មន្រ្តីនគរបាលខណ្ឌ៧មករា បានឲ្យដឹងថា ជនជាប់ចោទឈ្មោះ ឆេង សុគន្ធា ភេទប្រុស អាយុ ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ ១៨២ E1 ផ្លូវលេខ១០៧ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

យោងតាមដីការបស់តុលាការ បង្គាប់ឲ្យជនជាប់ចោទឈ្មោះ ឆេង សុគន្ធា សងប្រាក់ចំនួន ៥០.០០០ដុល្លារអាមេរិក និងសំណងជំងឺចិត្តចំនួន ៤.០០០.០០០រៀល ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ លី ធីរិទ្ធ ។ បច្ចុប្បន្នជនជាប់ចោទ ត្រូវបានកម្លាំងនគរបាលខណ្ឌ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

សមត្ថកិច្ច ឃាត់ខ្លួន​ ជនជាប់ចោទ ឆេង សុគន្ធា តាមដីកា របស់តុលាការ

សមត្ថកិច្ច ឃាត់ខ្លួន​ ជនជាប់ចោទ ឆេង សុគន្ធា តាមដីកា របស់តុលាការ