គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រុង និង តូយ៉ូតា បណ្តាលអោយ មនុស្ស៣នាក់ រងរបួសធ្ងន់ និងស្រាល

សៀមរាប ៖ យ៉ាងហោចណាស់ មានមនុស្ស៣នាក់ រងរបួសធ្ងន់ និង ស្រាល ក្នុងហេតុការណ៍គ្រោះ ថ្នាក់ ចរាចរណ៍ រវាងរថយន្តក្រុងបុកជា មួយរថយន្តតូយ៉ូតា ដែលហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវ ជាតិលេខ៦ ស្ថិតក្នុងភូមិយាង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា ដំបូងឡើយគេបានឃើញតូយ៉ូតា បើកបរបញ្ចា្រសទិសគ្នា ខណៈ រថយន្តតូយ៉ូតា ពាក់ស្លាកលេខ ភ្នំពេញ 2AG-4252 បត់ឆ្លងផ្លូវមិនប្រុងប្រយ័ត្ន ក៍ត្រូវរថយន្តក្រុង ពាក់ស្លាកលេខ សៀមរាប 3A-0942 បុកចំពាក់កណ្តាលខ្លួន ក្រឡាប់ផ្អារជើង ធ្វើអោយអ្នកបើកបរ និងអ្នកជិះក្នុងរថយន្តតូយ៉ូតានោះរងរបួសធ្ងន់ និងស្រាល ចំនួន៣នាក់ ក្នុងនោះរបួសធ្ងន់ម្នាក់  ក្រោយហេតុការណ៍ជន រងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរេពេទ្យ ដោយឡែកមធ្យោបាយ រថយន្តទាំងពីរត្រូវបាន កម្លាំងនគរបាលចរាចរណ៍ យកទៅរក្សា រងចាំដោះស្រាយពេលក្រោយ ។

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រុង និង តូយ៉ូតា បណ្តាលអោយ មនុស្ស៣នាក់ រងរបួសធ្ងន់ និងស្រាល

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រុង និង តូយ៉ូតា បណ្តាលអោយ មនុស្ស៣នាក់ រងរបួសធ្ងន់ និងស្រាល