ផ្លូវ​ស្តុប​ផ្សារ​ដី​ហ៊ុយ​ល្ងាច​នេះ​ស្ទះ​ខ្លាំង សា​លា​រាជធានី​ជូន​ដំណឹង​បញ្ចៀស​ចរាចរណ៍


ផ្លូវ​ស្តុប​ផ្សារ​ដី​ហ៊ុយ​ល្ងាច​នេះ​ស្ទះ​ខ្លាំង សា​លា​រាជធានី​ជូន​ដំណឹង​បញ្ចៀស​ចរាចរណ៍

ដោយ​សារ​ក្រុម​ហ៊ុន​ម៉ៅ​ការ​សាង​សង់​ស្ពាន​អាកាស​ស្តុប​ផ្សារ​ដី​ហុយ បាន​ចូល​គ្រឿង​ចក្រ​សង្កត់​គ្រឹះ​ស្ពាន​អាកាស (ស្តុប​ផ្សារ​ដី​ហុយ) ធ្វើ​អោយ​​រំខាន​ដល់​ចរាចរ​ក្នុង​ការ​ធ្វើ​ដំណើរ និង​អាច​កាន់​តែ​កក​ស្ទះ​ខ្លាំង​នៅ​ចំណុច​ស្តុប​ផ្លូវ​ប្រសព្វ​រវាង វិថី​សហព័ន្ធ​រុស្ស៊ី ផ្លូវ​ដី​ហុយ និង​ផ្លូវណ័តរ​ប្រ៊ីត សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ។

 

 

ផ្លូវ​ស្តុប​ផ្សារ​ដី​ហ៊ុយ​ល្ងាច​នេះ​ស្ទះ​ខ្លាំង សា​លា​រាជធានី​ជូន​ដំណឹង​បញ្ចៀស​ចរាចរណ៍

 

ផ្លូវ​ស្តុប​ផ្សារ​ដី​ហ៊ុយ​ល្ងាច​នេះ​ស្ទះ​ខ្លាំង សា​លា​រាជធានី​ជូន​ដំណឹង​បញ្ចៀស​ចរាចរណ៍

 

 

 

សាលា​រាជធានី​ភ្នំពេញ បាន​សេចក្ដី​សូម​សាធារណជន​មេត្តា​យោគយល់​អធ្យាស្រ័យ​ចំពោះ​ការ​រំខាន​ដល់​លំហូរ​ចរាចរ​លើ​ដង​ផ្លូវ​នេះ ដោយ​អាច​វាង​ចរាចរពីផ្លូវលេខ១០១៩ (វិថី​ហា​ណូយ) ឆ្លង​កាត់​ផ្លូវ​បេ​តុង​សំរោង​អណ្ដែត ទៅ​ផ្លូវ​លេខ២០១១ ខណ្ឌ​សែន​សុខ រហូត​ដល់​ស្តុប​ផ្សារ​ស៊ីន​ជូរី ផ្លូវ​ប្រសព្វ​រវាង​ផ្លូវ​លេខ​២០០៤ វិថី​សហព័ន្ធ​រុស្សី ខណ្ឌ​ពោធិ៍​សែន​ជ័យ (ក្បែរ​ប្រលាន​យន្ត​ហោះ​ភ្នំពេញ-អន្តរជាតិ) ។

 

 

​អាជ្ញាធរ​នឹង​ដាក់​កម្លាំង ខិត​ខំ​ចុះ​ជួយ​សម្រួល​បញ្ជៀស​ការ​កក​ស្ទះ​ចរាចរ​ជូន​បង​ប្អូន​ផង​ដែរ។ និង​សូម​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់​អាច​ពង្វាង​ចរាចរ​លើ​ដង​ផ្លូវ​នេះ ដើម្បី​ចៀស​វាង​ការ​កក​ស្ទះ​កាន់​តែ​ខ្លាំង៕

 

 
អត្ថបទ៖ លឹម សុនា

រូបភាព៖ សាលារាជធានីភ្នំពេញ