ឯកឧត្តម សម រង្ស៊ី ប្រាប់​ពលរដ្ឋ​ខ្មែរ​ក្រៅប្រទេស​កុំ​គាំទ្រ​រដ្ឋាភិបាល បើ​គ្មាន​ច្បាប់​ឲ្យ​ពួកគេ​បោះឆ្នោត​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម សម រង្ស៊ី ដែល​កំពុង​គេចខ្លួន​នៅក្រៅ​ប្រទេស​នោះ បាន​ប្រាប់​ប្រជាពលរដ្ឋ​ក្រៅប្រទេស​ថា ពួកគេ​មិនត្រូវ​គាំទ្រ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឡើយ បើសិនជា​រដ្ឋាភិបាល​មិន​ព្រម​បង្កើត​ច្បាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅប្រទេស​មាន​សិទ្ធិ​បោះឆ្នោត​នៅ​អាណត្តិ​ក្រោយ​បាន ដូច​ពលរដ្ឋ​រស់នៅ​កម្ពុជា​។​

​ក្នុង​វី​ដេរ​អូ​ឃ្លី​បប្រមាណ​ជិត​២​នាទី ឯកឧត្តម សម រង្ស៊ី បាន​ថ្លែងប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ នៅក្នុង​ទីក្រុង តូ​រ៉ុ​ន​តូ ប្រទេស​កាណាដា ដោយបាន​អះអាងថា រដ្ឋាភិបាល​ត្រូវតែ​បង្កើត​ច្បាប់បោះឆ្នោត ដែល​ធានា​ឲ្យ​ជនជាតិខ្មែរ​រស់នៅ​ឯនា​យ​សមុទ្រ​មាន​សិទ្ធិ​បោះឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ​ដូចគ្នា ពីព្រោះ​ខ្មែរ​គ្រប់​ទីកន្លែង​គឺជា​មហា​គ្រួសារ​ខ្មែរ​តែមួយ ដែល​ត្រូវ​ចូលរួម​សម្រេច​វាសនា​ប្រទេសជាតិ​ទាំងអស់គ្នា​។​

​ថ្លែង​ទៅ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កាណាដា កាលពី​ថ្ងៃទី​៣១ មករា ដោយ​ទើប​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ខ្លួន ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​បើ​មាន​តំណាង​រដ្ឋាភិបាល​លោក ហ៊ុន សែន មក​កាណាដា មក​ចង់​ទំនាក់ទំនង​សូម​សួរ​គាត់​ទៅ ថា​ឥឡូវ​សូម​រៀបចំ​ឲ្យ​ខ្មែរ​រៀបចំ​បោះឆ្នោត នោះ​សឹម​ចាំ​និយាយ​គ្នា​…​។ បើ​ចង់​អូសទាញ​យើង​ឲ្យ​ទៅ​គាំទ្រ​គេ ប៉ុន​មើលងាយ​យើង ចាក់​យើង​ថា​យើង​នៅក្រៅ​ប្រទេស​អត់​មាន​សិទ្ធិ​បោះឆ្នោត បើ​មើលងាយ​យើង មិន​ឲ្យ​តម្លៃ​យើង ចង់​ឲ្យ​យើង​គាំទ្រ​ពួកគាត់​ធ្វើ​អ្វី ចាំ​ឲ្យ​ពួកគាត់​ឲ្យ​តម្លៃ​យើង​សិន ចាំ​និយាយ​គ្នាត​ទៀត​។​

​ឯកឧត្តម សម រង្ស៊ី បញ្ជាក់ថា គណបក្ស​លោក​បាន​ស្នើសុំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​ដៃគូរ​សន្ទនា​នោះ បង្កើត​ច្បាប់​ផ្ដល់​សិទ្ធិ​បោះឆ្នោត​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​ម្ដង​ហើយ តែ​ត្រូវបាន​បដិសេធ​។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ អះអាងថា គណបក្ស​លោក​នូវតែ​ស្វាគមន៍​ជានិច្ច​ក្នុង​ការបង្កើត​ច្បាប់បោះឆ្នោត​ជូន​ពលរដ្ឋ​ខ្មែរ​រស់​ក្រៅប្រទេស បើសិនជា​គណបក្សកាន់អំណាច​ចង់​បង្កើត​ច្បាប់​នេះ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​