ប្រធានគណៈ ចាត់តាំងបរទេស នៃគណៈមជ្ឈឹម បក្សប្រជាជន បដិវត្ដន៍ឡាវ សង្កេតឃើញថា ប្រទេសកម្ពុជា មានរីកចំរើនជាខ្លាំង លើផ្នែកសេដ្ឋកិច្ច សង្គម និងនយោបាយ

ភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់គណៈមជ្ឈឹមបក្សប្រជាជន បដិវត្ដន៍ឡាវ បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជា មានរីកចំរើនជាខ្លាំង ទាំងទៅលើផ្នែកសេដ្ឋកិច្ច,សង្គម និងនយោបាយ។ នេះជាលើកឡើងរបស់ លោកស្រីស៊ុនថន សៃយ៉ាចាក់ ប្រធានគណៈចាត់តាំងបរទេស នៃគណៈមជ្ឈឹមបក្សប្រជាជនបដិវត្ដន៍ឡាវ ដែលបាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដី នៅរសៀលថ្ងៃទី២ ខែកុម្ភះនេះ នៅឯវិមានសន្ដិភាព។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបនេះថា លោកស្រីស៊ុនថន សៃយ៉ាចាក់ បានគោរពជម្រាប ជូនសម្ដេចតេជោ ថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី មកកាន់ប្រទេសកម្ពុជានាពេលនេះ បានពិនិត្យឃើញ ព្រះរាជាណាចក្រកម្ពុជាមានការរីកចំរើនខ្លាំង ទាំងទៅលើផ្នែកសេដ្ឋកិច្ច,សង្គម និងនយោបាយ។ ក្នុងនោះដែរជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ក៏មានការរីកចំរើនយ៉ាងខ្លាំង ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា។

លោក អ៊ាង សុផល្លែត បានថ្លែងឲ្យដឹងបន្ដ ថា លោកស្រី ស៊ុនថន  បានគោរពជម្រាបជូនសម្ដេចតេថា គោលបំណងសំខាន់ សម្រាប់ដំណើរទស្សនកិច្ច របស់លោកស្រី នាពេលនេះ គឺដើម្បីជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្រ្ដី អំពីលទ្ធផលនៃមហាសន្និបាត របស់គណបក្សប្រជាជន បដិវត្ដន៍ឡាវលើកទី១០ ដែលក្នុងនោះ ផ្ដោតការយក ចិត្តទុកដាក់ អំពីចក្ខុវិស័យនៃការអភិវឌ្ឍន៍ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០៣០ និងផែនការអភិវឌ្ឍន៍ឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ ដែលយកចិត្ដទុកខ្ពស់ទៅលើ ការកាត់បន្ថយ ភាពក្រីក្រ។

នៅឱកាសជំនួបនោះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណនូវរបាយការណ៍របស់លោកស្រីស៊ុនថន សៃយ៉ាចាក់ ដែលបានរាយការណ៍ជូនសម្ដេច ហើយសម្ដេចតេជោ ក៏បានសម្ដែងការអបអរសាទរនូវការជោគជ័យ នៃមហាសន្និបាតរបស់គណបក្ស ប្រជាជនបដិវត្ដន៍ឡាវលើកទី១០នោះផងដែរ៕