ក្រសួងរ៉ែ និងថាមពល ប្រមាន ដកហូត អាជ្ញាប័ណ្ណ ពីក្រុមហ៊ុន មួយចំនួន ដែលអនុវត្តផ្ទុយ ពីកិច្ចព្រមព្រៀង

មណ្ឌលគិរី៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានធ្វើការប្រមានដក អាជ្ញាប័ណ្ណពីក្រុមហ៊ុនណា ដែលធ្វើខុសកិច្ចព្រម ព្រៀងលោករដ្ឋមន្រ្តី ថ្លែងបែបនេះក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់អាគារ រដ្ឋបាលមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី ២ ខែកុម្ភៈនេះថា បើក្រុមហ៊ុនណាធ្វើបានល្អ និងលើកទឹកចិត្តឲ្យធ្វើបន្ត តែក្រុមហ៊ុនណា ធ្វើខុសនិងកិច្ចព្រមពៀង ក្រសួងមានសិទ្ធពេញទី ក្នុងការលុបចោលអាជ្ញាប័ណ្ណ និងអោយក្រុមហ៊ុននោះបញ្ឈប់ សកម្មភាពរបស់ខ្លួន។

លោករដ្ឋមន្រ្តី បានលើកឡើងថា ក្រុមហ៊ុនមានអាជ្ញាប័ណ្ណឱ្យ ធ្វើការសិក្សានិងក្រុមហ៊ុនមាន អាជ្ញាប័ណ្ណឲ្យធ្វើអាជីវកម្មរ៉ែ ប៉ុន្តែក្រុមហ៊ុនត្រូវតែ គោរពឲ្យបានម៉ត់ចត់ តាមប្រការទាំងឡាយ ណាក្នុងកិច្ចព្រមព្រៀង ក្នុង អាជ្ញាបណ្ណដែលបានកំណត់ មាន ផ្ទៃដី ផែនទី ទីតាំង ជាដើម មិនអនុញ្ញាតឲ្យធ្វើអ្វី ស្រេចតែចិត្តនោះទេ។

ជាមួយគ្នានោះ ស្ថានីយ៍ប្រេងត្រូវសង់យ៉ាង ណាឲ្យធានាសុវត្ថិភាព កុំឲ្យមានការឆាបឆេះ ព្រោះបើឆេះ ស្ថានីយ៍ប្រេង មិនមែនឆេះតែស្ថនីយ៍ម្នាក់ឯងនោះទេ គឺប្រាកដជាបង្កគ្រោះដល់ អ្នកជិតខាងជាមិនខាន ដូចច្នេះស្ថានីយ៍ប្រេងត្រូវសង់ឲ្យ ត្រូវតាមលក្ខណៈបច្ចេកទេស អោយមានសុវត្ថិភាព បើឆេះក៏មិនឆេះដល់ អ្នកជិតខាងនោះដែរ។

យ៉ាងណាក៏ដោយ ជាការយោគយល់ ក្រសួងទុករយៈពេល៥ឆ្នាំ សំរាប់អ្នកដែល បានសាងសង់មុនហើយមាន លក្ខណៈខុសបច្ចេកទេស ដើម្បីធ្វើការកែលំអអោយត្រូវ តាមបទដ្ឋានបច្ចេកទេស។

លោកក៏បានធ្វើការ ពន្យល់ផងដែរថា ការអនុញ្ញាត្ត អោយក្រុមហ៊ុន មកធ្វើអាជីវកម្មរ៉ែ មិនមែន ដើម្បីផលប្រយោជន៍តែ ក្រុមហ៊ុនម្ខាងនោះទេ គឺផលប្រយោជន៍ ប្រទេសជាតិផងដែរ ព្រោះរ៉ែនៅក្នុងដីបើ មិនឲ្យក្រុមហ៊ុនធ្វើអាជីកម្មទេ វាកប់ចោលនៅក្នុងដីរហួត ដូចច្នេះទ្រព្យសម្បត្តិរបស់ ជាតិនៅក្នុងដីមិន អាចយកមកប្រើប្រាស់បានទេ។ ការឲ្យក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែ មិនមែនឲ្យគេធ្វើទទេនោះទេ គឺមាន ការបែងចែកផល ដែលនៅក្រោមការគ្រប់ គ្រងរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីររ៉ែនិងថាមពល។

សូមជំរាបថា អាគារមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី ត្រូវបានដាក់សម្ភោធឲ្យ ប្រើប្រាស់នាពេលនេះ តាមការលើកឡើងរបស់ ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត លោក សាន់ ដារិទ្ធិ បានឲ្យដឹងថា អាគាររដ្ឋបាលនេះ មានទំហំផ្ទៃដី៤០០០ម៉ែត្រការ៉េ ក្នុងនោះមានអាគារចាស់១ខ្នង មានបណ្តោយ ២០ ម៉ែត្រ ទទឹង ៨ម៉ែត្រ និង កំពស់ ៦,៥ ម៉ែត្រ មាន ០៧បន្ទប់ និងបន្ទប់ទឹក០២ ដោយចំណាយទឹកប្រាក់ ប្រមាណជាង ២០៧លានរៀល ដោយមានសភាព ទ្រុឌទ្រោម នៅចន្លោះឆ្នាំ២០១២ មន្ទីរបានទទួល ថវិកាបន្ថែម ធ្វើការសាងសង់អាគារថ្មី នៅខែវិច្ឆិកា ២០១៣ មន្ទីរត្រូវបំបែកជាពីរ ពីមន្ទីរឧស្សាហកម្ម និងសិប្បកម្មដែលកសាង អាគារថ្មីនោះទើបតែបាន ៥០%ប៉ុណ្ណោះ ដោយចំណាយទឹកប្រាក់អស់ជាង ៥២៨លានរៀល។

គួររំលឹកផងដែរថា បើយោងតាមការរិៈគន់ របស់មហាជនទូទៅ នៅខេត្តមណ្ឌលគិរីលើក ឡើងពីក្រុមហ៊ុនជាច្រើន ដែលមានវត្តមាននៅឃុំចុងផ្លាស់ ស្រុកកែវសីមា កំពុងធ្វើការសិក្សាជ្រាវជ្រាវ និងក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាស មួយចំនួនកំពុងប្រព្រឹត្តខុសច្បាប់ តែសង្ស័យជំនាញ និងអាជ្ញាធ័រធ្វើការបិតបាំងថ្នាក់លើ៕