រដ្ឋមន្ត្រី ក្រសួងព័ត៌មាន៖ ច្បាប់ស្ដីពីសិទ្ធិ ទទួលព័ត៌មាន អាចនឹងបញ្ចប់នៅ ចុងឆ្នាំ២០១៦ និងពាក់កណ្តាលឆ្នាំ២០១៧

 ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទីអង្គារ៍ទី២ ខែកុម្ភៈឆ្នាំ២០១៦ បានថ្លែងឲ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពី សិទ្ធទទួលបានព័ត៌មាន ដែលក្រុមអ្នក បច្ចេកទេសកំពុងតែ មមាញឹកក្នុងការ រៀបចំតាក់តែង យ៉ាងយកចិត្តទុកដាក់បំផុតនេះ អាចនឹងបញ្ចប់នៅចុងឆ្នាំ២០១៦ និងពាក់កណ្តាល ឆ្នាំ២០១៧ខាងមុខ។

លោករដ្ឋមន្រ្តី បានមានសាន៍នៅក្នុឱកាស បិទវគ្គបណ្តុះបណ្តាល ក្រុមការងារមន្រ្ដីបច្ចេកទេស តាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីសិទ្ធិទទួលព័ត៌មាន កាលពីរថ្ងៃអង្គារ៍ទី០២ ខែកុម្ភៈនៅសណ្ឋាគារ ភ្នំពេញថា”សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធ ទទួលបានព័ត៌មាននេះ គ្រោងនឹងចំណាយពេល៣ឆ្នាំ គិតចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ បើមានបញ្ហា អាចនឹង យឺតយ៉ាវជាងនេះ។

លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្ដីពីសិទ្ធិទទួលព័ត៌មាន នេះដែរ បានទទួលការជួយ ជ្រោមជ្រែងថវិកាចំនួន១លានដុល្លារ អាមេរិកពីប្រទេស ស៊ុយអែត តាមរយៈអង្គការ យូណេស្កូ ហើយរាល់ការចំណាយ ទាំងអស់ជាបន្ទុករបស់ UNESCO សម្រាប់ក្រសួងព័ត៌មាន បានទទួលត្រឹមតែសម្រាប់ទិញ សម្ភារៈមួយចំនួន មានកុំព្យូទ័រជាដើ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធ ទទួលបានព័ត៌មាននេះ មាន៥ជំពូក និង២១មាត្រាហើយនៅថ្ងៃទី៤ខែកុម្ភៈនេះ គ្រោងនឹងលើកយកមាត្រា មួយចំនួនទៀត ដែលនៅសល់ មកពិភាក្សាដើម្បីបញ្ចប់សេចក្តីព្រាងនេះ បញ្ជូនទៅគណៈរដ្ឋមន្រ្តីអនុម័ត និងបញ្ជូនបន្តទៅរដ្ឋសភា”៕

រដ្ឋមន្ត្រី ក្រសួងព័ត៌មាន៖ ច្បាប់ស្ដីពីសិទ្ធិ ទទួលព័ត៌មាន អាចនឹងបញ្ចប់នៅ ចុងឆ្នាំ២០១៦ និងពាក់កណ្តាលឆ្នាំ២០១៧

រដ្ឋមន្ត្រី ក្រសួងព័ត៌មាន៖ ច្បាប់ស្ដីពីសិទ្ធិ ទទួលព័ត៌មាន អាចនឹងបញ្ចប់នៅ ចុងឆ្នាំ២០១៦ និងពាក់កណ្តាលឆ្នាំ២០១៧