អាហារជួយឲ្យមាន អារម្មណ៍ស្ងប់និង មានសុខភាពល្អ

 លទ្ធផលនៃការសិក្សាបានបង្ហាញថាអាហារដូចខាងក្រោមនេះអាចជួយឲ្យអ្នកមានអារម្មណ៍ស្ងប់សុខបំបាត់នូអារម្មណ៍តានតឹង និងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ។អាហារដែលអ្នកគួរជ្រើសរើសបរិភោគទាំងនេះមានដូចជាៈក្រូចៈ ក្រូចជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយវីតាមីន C ដោយអាចជួយប្រឆាំងជាមួយអារម្មណ៍តានតឹងយ៉ាងល្អ។គួររកក្រូចមកបរិភោគឲ្យបានញឹកញាប់ ដែលក្រៅពីជួយមិនឲ្យមានអារម្មណ៍ C ហើយនៅជួយឲ្យមានអារម្មណ៍ស្រស់ស្រាយទៀតផង។ទំពាំងបារាំងៈ បន្លែប្រភេទនេះមានភាពល្បីល្បាញខាងសម្បូរវីតាមីន B ដែលវីតាមីនប្រភេទនេះអាចជួយកាត់បន្ថយអារម្មណ៍តានតឹងបានយ៉ាងល្អ។ ទោះបីជាយ៉ាងណាក្តី អ្នកគួរចងចាំថា ការបរិភោគទំពាំងច្រើននឹងធ្វើឲ្យទឹកនោមមានក្លិនឆ្អេះ ដូច្នេះអ្នកកួរតែបរិភោគក្នុងបរិមាណសមរម្យបានហើយ។ផ្លែប័រៈ ក្រៅពីប្រភេទខ្លាញ់ដ៏ល្អហើយ ផ្លែប័រនៅជួយឲ្យអ្នកបរិភោគមានអារម្មណ៍ស្រស់ស្រាយបានផងដែរ ព្រោះថា ផ្លែឈើប្រភេទនេះសំបូរទៅដោយសារជាតិក្លូតាថៃអូ ដែលមានគុណសម្បត្តិក្នុងការទប់ស្កាត់ការស្រូបទាញសារជាតិខ្លាញ់ទៅកាន់ពោះវៀន ដែលជាប្រភេទបង្កឲ្យកើតសភាពហៅថាOxidative Damage។ ផ្លែប័រសម្បូរទៅដោយសារជាតិហ្វូឡេតខ្ពស់ដូច្នេះបើបានបរិភោគផ្លែឈើប្រភេទនេះញឹកញាប់ និងជួយឲ្យអារម្មណ៍របស់អ្នកមានអារម្មណ៍ធូរស្រាលព្រមទាំងកាត់បន្ថយអារម្មណ៍តានតឹងផ្សេងៗ។ស្រ្តប៊ើរីៈ សម្បូរទៅដោយវីតាមីន C ដែលជាវីតាមីនជួយកាត់បន្ថយអារម្មណ៍តានតឹងបានយ៉ាងល្អបំផុត។ ក្រុមអ្នកស្រាវជ្រាវជនជាតិអល្លឺម៉ង់បានធ្វើការសាកល្បងទៅលើមនុស្សចំនួន ១២០នាក់ ហើយបានធ្វើការវ៉ាស់ស្ទង់ពីអារម្មណ៍ឆេវឆាវនិងភាពឃោរឃៅរបស់ពួកគេបានបង្ហាញថាមានការថយចុះ និងមានអារម្មណ៍ធូរស្បើយជាមុន។សណ្តែកវ៉លណាត់ៈ សណ្តែកប្រភេទនេះសម្បូរទៅដោយគុណប្រយោជន៍ផ្នែកអាហារដែលមានទាំងអាស៊ីដអាល់ហ្វាឡៃឡេអ៊ីក អូមេហ្គា-៣ និង ហ្វីណូហ្វីណល។ សម្រាប់អាហារប្រភេទនេះ ក្រៅពីជួយឲ្យមានអារម្មណ៍ស្រស់ស្រាយហើយនៅជួយកាត់បន្ថយការធ្វើឲ្យភាពចងចាំចុះខ្សោយទៀតផង។ យោងទៅតាមការសិក្សារបស់ស្ថាប័នស្រាវជ្រាវសុខភាពជាតិសហរដ្ឋអាមេរិកបានរកឃើញថា អូមេហ្គា ៣ ដែលមាននៅក្នុងសណ្តែកវ៉លណាត់អាចជួយរក្សាកម្រិតនៃ អ័រម៉ូនដែលធ្វើឲ្យអារម្មណ៍តានតឹង ឲ្យស្ថិតនៅក្នុងកម្រិតធម្មតា។

អាហារជួយឲ្យមាន អារម្មណ៍ស្ងប់និង មានសុខភាពល្អ

អាហារជួយឲ្យមាន អារម្មណ៍ស្ងប់និង មានសុខភាពល្អ

អាហារជួយឲ្យមាន អារម្មណ៍ស្ងប់និង មានសុខភាពល្អ

អាហារជួយឲ្យមាន អារម្មណ៍ស្ងប់និង មានសុខភាពល្អ

អាហារជួយឲ្យមាន អារម្មណ៍ស្ងប់និង មានសុខភាពល្អ