លោក Lee Seung Gi លាអ្នកគាំទ្រ ចូលហាត់ទាហាន

កូរ៉េ៖ កំពូលតារាសម្តែង Lee Seung Gi នៅថ្ងៃទី១ ខែកុម្ភៈនេះ បានលាអ្នកគាំទ្ររបស់ខ្លួន ទៅបំពេញកាតព្វកិច្ច ជាកូនប្រុសរយៈពេល២ឆ្នាំ ។ព័ត៌មានពី Korea Times បានឲ្យដឹង នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា អ្នកគាំទ្រតារាសម្តែង តួឯកប្រុសក្នុងរឿង « កញ្ជ្រោងកន្ទុយ៩» លោក Lee Seung Gi ចំនួនប្រហែល៣០០នាក់ បានមកជូនដំណើរ Idol របស់ខ្លួនមុន នឹងបែកគ្នារយៈពេល២ឆ្នាំ ក្នុងនោះក៏មានក្រុមអ្នកសារព័ត៌មាន ជាច្រើននាក់ផងដែរ ។ឈរនៅក្បែររបងបន្ទាយ ដែលខ្លួនត្រូវហ្វឹកហាត់ថ្នាក់មូលដ្ឋាន រយៈពេល៥សប្តាហ៍ តារាសម្តែងវ័យ២៩ឆ្នាំ Seung Gi បាននិយាយថា «ខ្ញុំខ្មាស់អៀនណាស់ ដែលចូលបម្រើទ័ពយឺតពេលបែបនេះ ហើយសូមអរគុណ ចំពោះក្រុមអ្នកសារព័ត៌មាន ដែលមកជូនដំណើរ បើទោះបីជាពួកយើងមិនបាន ផ្តល់បទសម្ភាសន៍ ត្រឹមត្រូវមុនពេលខ្ញុំចាកចេញ» ។ដូចតារាដ៏ទៃទៀតដែរ ត្រូវបំពេញកាតព្វកិច្ចជាកូនប្រុស លោក  Lee Seung Gi នឹងត្រឡប់ មកជួបអ្នកគាំទ្រវិញនៅខែតុលា ឆ្នាំ២០១៧ ហើយមុនចាកចេញទៅ Seung Gi បានទុកចម្រៀងមួយបទ សហការជាមួយ កំពូលតារាចម្រៀង PSY ជាចំណងដៃដល់ប្រិយមិត្តរបស់ខ្លួន ៕