ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកណ្ដាល៖មានករណីគ្រោះថ្នាក់ចរាចរពីរលើកផ្សេងគ្នា រវាងម៉តូនិងរថយន្តកាលពីយប់ថ្ងៃទី០១ខែកុម្ភៈបណ្ដាលឱ្យមនុស្សបួននាក់ស្លាប់នៅកន្លែងកើតហេតុលើដងផ្លូវយ៉ាងអណោចអធ័ម  ចំណែកតៃកុងរថយន្តគេចខ្លួនបាត់ស្រមោល។ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកណ្ដាល។

ករណីគ្រោះថ្នាក់ចរាចរណ៍ មួយលើកើតឡើងកាលពីថ្ងៃទី០១ កុម្ភៈ វេលាម៉ោង១១និង៤៥នាទី យប់នៅចំណុចលើស្ពានព្រែកតាមាក់ ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បណ្ដាលឱ្យអ្នកធ្វើដំណើរដោយម៉ូតូពីរនាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

គ្រោះថ្នាក់នេះ បង្កដោយរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក និងអត្តសញ្ញាណអ្នកបើកបរបើករត់គេចខ្លួនបាត់ បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុលើស្ពានរថយន្តនេះបានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកSUZSKI SMASH REVO ពណ៌ខ្មៅគ្មានស្លាកលេខ បើកបរដោយឈ្មោះសឿន ស៊ាន់ ភេទប្រុសអាយុ ៣៦ឆ្នាំរស់នៅភូមិស្វាយដំណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ អ្នករួមដំណើរម្នាក់ឈ្មោះសឿន វ៉ូច ភេទប្រុសអាយុ២៦ឆ្នាំនៅភូមិឃុំជាមួយគ្នាបណ្ដាលឱ្យជនរងគ្រោះ ស្លាប់ទាំងពីរនាក់ នៅកន្លែងកើតហេតុ។មូលហេតុអ្នកបើកបររថយន្តបង្កបើកល្បឿនលឿនខ្វះការប្រុងប្រយត្ន័ ។កណីនេះជំនាញកំពុងស្រាវជ្រាវបន្ត ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី ។

ករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកទៀតកើតឡើងកាលពីវេលា‌ម៉ោង‌៨និ៣០នាទីយប់ នៅភូមិ‌ ពោធិ‌តូច‌‌ ឃុំ‌កំពង់ហ្លួង ស្រុក‌ពញាឮ‌ខេត្ត‌កណ្ដាលផ្លូវ‌ជាតិ‌លេខ‌5 ចន្លោះគីឡូម៉ែត្រលេខ 32-33 បង្ករឡើង‌រវាង‌ម៉ូតូ‌និង‌រថយន្ត‌បណ្ដាលឱ្យអ្នកធ្វើដំណើរដោយម៉ូតូស្លាប់ពីរនាក់នៅកន្លែងកើតហេតុ។ជនរងគ្រោះដែលស្លាប់ឈ្មោះម៉ុង ប្រុស‌‌ ភេទ‌ប្រុស‌ អាយុ១៩ឆ្នាំ‌ មានទីលំនៅ‌ភូមិ‌ពោធិ៍តូច‌ ឃុំ‌លំពង់‌ហ្លួង‌ ស្រុក‌ពញាឮ‌ ខេត្ត‌កណ្ដាល ជាអ្នកបើកម៉ូតូ‌ និងឈ្មោះ‌ សៀវ ភេទ‌ប្រុស‌ អាយុ‌ ២០ឆ្នាំ‌ ស្នាក់‌នៅ‌ភូមិ‌ខ្លា‌ត្រាំ‌ឃុំ‌កំពង់‌ហ្លួង ស្រុក‌ពញាឮ‌ ខេត្ត‌កណ្ដាល ជាអ្នករួមដំណើរ‌ ។នៅវេលាកើតហេតុខាងលើ ម៉ូតូជនរងគ្រោះ គ្មានភ្លើង បើកលឿន បញ្ច្រាសទិសជាមួយរថយន្ត‌ម៉ាក‌ HYUNDAIពណ៌‌លឿង‌ ពាក់‌ស្លាក‌លេខ‌ ភ្នំ‌ពេញ‌3A-0300បើក‌បរ‌ក្នុង‌ទិស‌ដៅ‌ពី‌ត្បូង‌ទៅ‌ជើង‌។ហើយបានបុកគ្នាចំពីមុខពេញទំហឹងបណ្ដាលឱ្យអ្នកបើកបរម៉ូតូពីរនាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ចំណែកអ្នកបើកបររថយបានគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ចំណែកសាសពប្រគល់អោយក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី រីឯមធ្យោបាយ‌ពាក់‌ពន្ធ័‌យកមក‌រក្សា‌ទុក‌ នៅ‌អធិការ‌ដ្ឋាន‌ដើម្បី‌កសាង‌សំណុំរឿង‌តាមនិតិវិធី៕