ជួយ​ដាក់ពិន្ទុ​ផង ​តើ​តារា​ស្រី​រូប​ណា​ពាក់​វ៉ែន​តាខ្មៅ​មើលទៅ Cute ជាងគេ ?

Doliprane TVC

​ជាធម្មតា​តារា​ខ្មែរ​ទាំងស្រី ទាំងប្រុស តែងតែ​លេង​ស្តាយ​ប្លែកៗ​ពីគ្នា​ដើម្បី​ធ្វើយ៉ាងណា​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​អ្នកគាំទ្រ​ក៏ដូចជា​ទស្សនិកជន ។ ជាពិសេស​តារា​ស្រីៗ​តែងតែ​តុបតែង​ខ្លូន​តាម​ស្តាយ​ប្លែកៗ​ពីគ្នា​ដូចជា​សម្លៀកបំពាក់ ស្បែកជើង ម៉ូដ​សក់ គ្រឿងអលង្កា សម្ភារៈប្រើប្រាស់ ដែល​ក្នុងនោះ​ក៏មាន​ស្តាយ​ពាក់​វ៉ែន​តាខ្មៅ​ការពារ​ពន្លឺ​ថ្ងៃ​ផងដែរ ។ ខាងក្រោម​នេះ គឺជា​តារា​ស្រី ១៣ ដួង​ដែល​លេង​ស​ស្តាយ​ពាក់​វ៉ែន​តាខ្មៅ មើលទៅ​ស្រស់ស្អាត និង Cute បំផុត ហើយ​សូម​ប្រិយមិត្ត​ជួយ​ដាក់ពិន្ទុ​ផង​ថា តើ​តារា​ស្រី​រូប​ណា​ដែលមាន ស្តាយ​ពាក់​វ៉ែន​តាខ្មៅ​ស្រស់ស្អាត និង Cute ជាងគេ ?

១-​តេង លក្ខិណា​
​ ​កញ្ញា តេង ល​កិ្ខ​ណា ជា​អ្នកចម្រៀង សម្តែង និង ជា​អតីត​ពី​ធី​ការិនី​ដែលមាន​រូប​សម្ផស្ស​ស្រស់​សោភា សាច់​សខ្ចី និង សិច​ស៊ី ។ កញ្ញា​តែងតែ​ស្លៀកពាក់ និង តុបតែង​ខ្លូន​បែប​យុវវ័យ​សម័យ​ទំនើប​ប្លែកៗ​ហើយ ក្នុងនោះ​នាង​ក៏​តែងតែ​លេង​ស្តាយ​ពាក់​វ៉ែន​តាខ្មៅ​ប្លែកៗ​ច្រើន​ម៉ូដ ដែល​មើលទៅ​ពិតជា​សិច​ស៊ី និង ស្រស់ ស្អាត​ខ្លាំងណាស់ ។ វ៉ែនតា​ខ្មៅ​បាន​ជួយ​លើក​សម្រស់​របស់​តារា​ស្រី​វ័យក្មេង​រូបនេះ​ឱ្យ​កាន់តែ​លេចធ្លោ​មួយ កម្រិត​ទៀត ។ តេង លក្ខិណា ត្រូវបាន​គេ​ចាត់ទុកថា ជា​តារា​ស្រី​វ័យក្មេង​ដែលមាន​រូប​សម្រស់​ស្រស់ស្អាត និង ទាក់ ទាញ ហើយ​នាង​តែងតែ​តុ​ប​តែ​ត​ខ្លូន​ជាមួយនឹង​ម៉ូដ​សម្លៀកបំពាក់​ប្លែកៗ​ស្រស់ស្អាត និង ទាន់សម័យ ។​

ជួយ​ដាក់ពិន្ទុ​ផង ​តើ​តារា​ស្រី​រូប​ណា​ពាក់​វ៉ែន​តាខ្មៅ​មើលទៅ Cute ជាងគេ ?

២-​ម៉ាក សែន​សូ​នី​តា​
​កញ្ញា ម៉ាក សែន​សូ​នី​តា គឺជា​តារា​សម្តែង​ល្បីឈ្មោះ​មួយរូប​នៅក្នុង​ចំណោម​តារា​សម្តែង​វ័យក្មេង​ឯទៀត ហើយ​រហូតមក​ដល់ពេលនេះ​កេរ្តិ៍ឈ្មោះ​របស់​នាង​ក៏​នៅតែ​រក្សាបាន​ក្នុង​ដំណែង​តារា​សម្តែង​លំដាប់​ខ្ពស់​ផងដែរ ។ រូប​សម្រស់​របស់​នាង​ក៏​មិនធម្មតា​ដែរ ហើយ​នាង​ក៏​ចូលចិត្ត​តុបតែង​ខ្លូន​ដោយ​ការ​ស្លៀកពាក់​ប្លែកៗ និង លេចធ្លោ​មិន​ចាញ់​តារា​ដទៃទៀត​នោះទេ ហើយ​អ្វីដែល​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ដែរនោះ គឺ នាង​ក៏​ចូលចិត្ត​ពាក់​វ៉ែនតា​ខ្មៅ​នៅពេល​នាង​បើកប​រថយន្ត និង ពេល​កម្សាន្ត​នៅ​ទីវាល​ដែលមាន​កម្តៅថ្ងៃ ។ ផ្ទៃមុខ​របស់​នាង​ពិតជា​ស្រស់ស្អាត និង សិច​ស៊ី​ខ្លាំងណាស់​នៅពេល​ពាក់​វ៉ែន​តាខ្មៅ​ការពារ​ពន្លឺ​ថ្ងៃ​ដែលមាន Frame ធំៗ ។​

ជួយ​ដាក់ពិន្ទុ​ផង ​តើ​តារា​ស្រី​រូប​ណា​ពាក់​វ៉ែន​តាខ្មៅ​មើលទៅ Cute ជាងគេ ?

៣-​មាស សុខ​សោភា
​មិន​អន់​ទេ​តារាចម្រៀង​សម្លេង​ផ្អែម​អ្នកនាង មាស សុខ​សោភា ពេល​ពាក់​វ៉ែន​តាខ្មៅ​ដែលមាន​រង្វង់ ភ្នែក​ធំៗ​នោះ គឺ​ផ្ទៃមុខ​របស់​នាង​មើលទៅ​ពិតជា​ស្អាត​អស្ចារ្យ​ខ្លាំងណាស់​ជាមួយនឹង​ស្មា​ម​ញញឹម ព្រមទាំង​ម៉ូដ​សម្លៀកបំពាក់​បែប​យុវវ័យ Cute Cute ។ មាស សុខ​សោភា គឺជា​អ្នកចម្រៀង​ស្រី​លំដាប់​ខ្ពស់​នៅ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នាង​មានការ​ងារ​ច្រើនណាស់​សម្រាប់​ឆ្នាំ ២០១៦ នេះ ហើយ​កេរ្តិ៍ឈ្មោះ​របស់​នាង​មិន​ស្រកស្រុត​នោះទេ គឺ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​មាន​អ្នកគាំទ្រ​នាង​កាន់តែ​កើនឡើង​ជា​លំដាប់ ។​

ជួយ​ដាក់ពិន្ទុ​ផង ​តើ​តារា​ស្រី​រូប​ណា​ពាក់​វ៉ែន​តាខ្មៅ​មើលទៅ Cute ជាងគេ ?

៤-​ឱក សុគន្ធ​កញ្ញា
​តារាចម្រៀង​ស្រី​ដែល​ស្ថិតក្នុង​លំដាប់​កំពូល ឱក សុ​គ្ធ​កញ្ញា ក៏​ស្រស់ស្អាត​មិនធម្មតា​ដែរ​ផ្ទៃមុខ​តូច ច្រឡឹង​ត្រូវ​នឹង​វ៉ែន​តាខ្មៅ​ការពារ​ពន្លឺ​ថ្ងៃ​ភ្នែក​ធំៗ ពិតជា​ស្រស់ស្អាត និង Cute ខ្លាំងណាស់​ជាមួយនឹង​សម្លៀកបំពាក់​បែប​សាមញ្ញៗ ។ តារាចម្រៀង​រូបនេះ​ចូលចិត្ត​តុបតែង​ខ្លូន​តាមបែប​យុវវ័យ​សុទ្ធសាត​តែម្តង ដែល​ធ្វើឱ្យ​អ្នកគាំទ្រ​នាង​ភាគច្រើន​ក៏​ជា​យុវវ័យ​ផងដែរ ។ កេរ្តិ៍ឈ្មោះ​របស់​នាង​ក៏​កំពុងតែ​ឈរ​នៅលើ​កម្រិត​កំពូល​ផងដែរ ហើយពី​មួយថ្ងៃ​ទៅមួយ​នាង​បាន​ខិតខំ​ធ្វើឱ្យមាន​ការទាក់ទាញ​កាន់តែ​ច្រើនឡើង​តាមរយៈ​បទ​ចម្រៀង​ថ្មីៗ ក៏ដូចជា​ការតុបតែង​ខ្លូន ។​

ជួយ​ដាក់ពិន្ទុ​ផង ​តើ​តារា​ស្រី​រូប​ណា​ពាក់​វ៉ែន​តាខ្មៅ​មើលទៅ Cute ជាងគេ ?

៥-​គង់ វង្ស​យ៉ា​ទី​
​ពិធី​ការិនី និង តារា​សម្តែង​ស្រី គង់ វង្ស​យ៉ា​ទី ក៏បាន​ធ្វើឱ្យមាន​ការចាប់​អារម្មណ៍​មិនធម្មតា​ដែរ ដោយ​នាង​តែងតែ​បញ្ចេញ​ស្តាយ​ពាក់​វ៉ែនតា​ខ្មៅ​ពេល​បើកបរ​រថយន្ត ។ រង្វង់​មុខ សក់ និង បបូរមាត់​របស់​ស្រី​ស្អាត គង់ វង្ស​យ៉ា​ទី ជាមួយនឹង​វ៉ែនតា​ខ្មៅ​មើលទៅ​ពិតជា​ស្អាត Cute និង សិច​ស៊ី​ខ្លាំងណាស់​ដែល​អ្នក​បាន ឃើញ ហើយ​ពិតជា​សរសើរ​មិន​ដាច់​ពី​មាត់ ។ គង់ វង្ស​យ៉ា​ទី ជា​ពិធី​ការិនី​ដែលមាន​សាច់​សខ្ចី និង ចូលចិត្ត​បង្ហាញ​នូវ​ភាព​សិច​ស៊ី​ធ្វើឱ្យ​បុរសៗ​ឈ្លក់​វង្វេង ។ នាង​ជា​ពិធី​ការិនី​មួយរូប​ដែរ​ដែល​និយម​ការ​ស្លៀកពាក់​បែប​សម័យ​ទំនើប ហើយ​កេរ្តិ៍ឈ្មោះ​របស់ នាង​ក៏​ទទួល​ការចាប់អារម្មណ៍​ខ្លាំង​មិនធម្មតា​ដែរ​ក្នុងចំណោម​ពិធី​ការិនី​វ័យក្មេង​ដូចជា​រូបនាង ។​

ជួយ​ដាក់ពិន្ទុ​ផង ​តើ​តារា​ស្រី​រូប​ណា​ពាក់​វ៉ែន​តាខ្មៅ​មើលទៅ Cute ជាងគេ ?

៦-​សុខ សោមា​វ​ត្តី​
​អ្នកនាង សុខ សោមា​វ​ត្តី ក៏​ជា​តារា​ស្រី​ដែល​ចូលចិត្ត​លេង​ស្តាយ​ពាក់​វ៉ែនតា​ការពារ​ពន្លឺ​ថ្ងៃ​ផងដែរ ។ រង្វង់​មុខ​រាង​មូល​ហើយ​ពាក់​វែ​នតា​រ៉ៃបាន់​បបូរមាត់​លាប​ក្រែ​ម​ពណ៌​ក្រហម​មើលទៅ​ពិតជា​ឡួ​យ និង សិច​ស៊ី អស់ទាស់ ។ សុខ សោមា​វ​ត្តី ជា​ពិធី​ការិនី​ដែលមាន​ថ្វីមាត់​គួរឱ្យ​ទាក់ទាញ​គួរសម និង ជា​តារា​សម្តែង​ល្បីឈ្មោះ មួយរូប​ដែល​ទទួលបាន​ការគាំទ្រ​ច្រើន​ដែរ ។ ទោះជា​បច្ចុប្បន្ន​នាង​មានកូន​ស្រី​មួយរូប​ទៅហើយ​ក៏ដោយ​តែ​សម្រស់​របស់​នាង​នៅតែ​ស្រស់ស្អាត នាង​នៅតែ​ជា​តារា​សម្តែង​ដែលមាន​កាយវិការ​សម្តែង ដ៏​ស​ក្កិ​សម​បំផុត​សម្រាប់​ទស្សនិកជន​គ្រប់​វ័យ ។​

ជួយ​ដាក់ពិន្ទុ​ផង ​តើ​តារា​ស្រី​រូប​ណា​ពាក់​វ៉ែន​តាខ្មៅ​មើលទៅ Cute ជាងគេ ?

៧-​គង់ ច័ន្ទ​ស្រីមុំ​
​តារា​សម្តែង​សាច់​សម៉​ដ​ខៃ គង់ ច័ន្ទ​ស្រីមុំ ក៏​ស្អាត​មួយបែប​ដែរ​នៅពេល​នាង​ពាក់​វ៉ែនតា​ខ្មៅ​បែប ស្តាយ​យុវវ័យ Cute Cute ។ វ៉ែនតា​ខ្មៅ​ត្រូវ​នឹង​ស្នាមញញឹម​ពព្រាយ​នោះបាន​ធ្វើឱ្យ​រូប​សម្រស់​របស់​តារា​ស្រី​រូបនេះ​កាន់តែ​ទាក់ទាញ​ថែម​មួយកម្រិត​ទៀត ។ គង់ ច័ន្ទ​ស្រ​មុំ ត្រូវបាន​គេ​ចាត់ទុកថា ជា​តារា​ស្រី​មួយរូប​ដែល​ចូលចិត្ត​លេង​ម៉ូដ​សម្លៀកបំពាក់​ទំនើបៗ និង ប្លែកៗ​បំផុត ពីព្រោះ​នាង​ក៏មាន​ហាង​លក់​សម្លៀកបំពាក់ និង ហាង​ទឹកអប់​ផ្ទាល់​ខ្លូន​ផងដែរ ។

ជួយ​ដាក់ពិន្ទុ​ផង ​តើ​តារា​ស្រី​រូប​ណា​ពាក់​វ៉ែន​តាខ្មៅ​មើលទៅ Cute ជាងគេ ?

៨-​យុគ ចិន្តា
​សម្រស់​របស់​ពិធី​ការិនី​ល្បីឈ្មោះ​អ្នកនាង យុគ ចិន្តា រឹតតែ​ទាក់ទាញ​មួយកម្រិត​ថែមទៀត នៅពេល នាង​ពាក់​វ៉ែន​តាខ្មៅ​ការពារ​ពន្លឺ​ថ្ងៃ​ហើយ​បង្អួតរាង​នៅលើ​ឆ្នេរ​ខ្សាច់ ។ វ៉ែនតា​ខ្មៅ​ពិតជា​ធ្វើឱ្យ​សម្រស់​របស់​ពិធី​ការិនី​រូបនេះ​ស្រស់ស្អាត​ខ្លាំងណាស់ និង គួរឱ្យ​ទាក់ទាញ​បំផុត​ជាមួយនឹង​ស្នាមញញឹម​ដ៏​ស្រស់ស្រាយ ។ អ្នកនាង យុគ ចិន្តា តែងតែ​តុបតែង​កាយ​ជាមួយ​ម៉ូដ​សម្លៀកបំពាក់​ប្លែកៗ និង ស្រស់​ស្រស់ស្អាត ហើយ​អ្វីដែល​គេ​ចាប់អារម្មណ៍​ខ្លាំ​ទៅលើ​ពិធី​ការិនី​រូបនេះ​នោះ គឺ​នាង​ចូលចិត្ត​ថតរូប​ពី​ខាងក្រោយ​ដោយ បញ្ចេញ​សាច់​ខ្នង​យ៉ាង​សិច​ស៊ី​បំផុត ។

ជួយ​ដាក់ពិន្ទុ​ផង ​តើ​តារា​ស្រី​រូប​ណា​ពាក់​វ៉ែន​តាខ្មៅ​មើលទៅ Cute ជាងគេ ?

៩- គង់ សុជាតិ​
​ពិធី​ការិនី​ដែលមាន​កេរ្តិ៍ឈ្មោះ​មិន​សាបសូន្យ​អ្នកនាង គង់ សុជាតិ ក៏​ស្ថិតនៅ​ក្នុងចំណោម​តារា​ស្រី ដែល​ស្រស់ស្អាត និង ទាក់ទាញ​បំផុត​នៅពេល​លេង​ស្តាយ​ពាក់​វ៉ែន​តាខ្មៅ ។ ស្នាមញញឹម និង វ៉ែនតា​ខ្មៅ​ពិត ជា​ធ្វើឱ្យ​រូប​សម្រស់​របស់​ពិធី​ការិនី​រូបនេះ​ស្រស់ស្អាត​បំផុត ។ បច្ចុប្បន្ន​កេរ្តិ៍ឈ្មោះ​អ្នកនាង គង់ សុជាតិ នៅតែ​ស្ថិតក្នុង​លំដាប់​ជួរមុខ​ក្នុងចំណោម​ពិធី​ការិនី​ដទៃទៀត ។ អ្នកនាង​តែងតែ​តុបតែង​កាយ​ជាមួយ​ម៉ូដ​សម្លៀកបំពាក់​ស្អាតៗ និង មានតម្លៃ​ថ្លៃ​ថែម​ទៀតផង​កន្លងមក អ្នកនាង​ធ្លាប់​ប្រាប់ថា ពណ៌​ដែល​អ្នកនាង​ចូលចិត្ត​ជាងគេ គឺ​ពណ៌​ស្វាយ ។​

ជួយ​ដាក់ពិន្ទុ​ផង ​តើ​តារា​ស្រី​រូប​ណា​ពាក់​វ៉ែន​តាខ្មៅ​មើលទៅ Cute ជាងគេ ?

១០- ទឹម រដ្ឋា​
​តារា​សម្តែង និង បង្ហាញ​ម៉ូដ​រាង​ខ្ពស់ស្រឡះ ទឹម រដ្ឋា ក៏​តែងតែ​បង្ហាញ​នូវ​ភាព​សិច​ស៊ី​ផងដែរ ហើយ រង្វង់​មុខ​រាង​អក្សរ V របស់​នាង​ក៏​ស្រស់​ប្លែក​មិនធម្មតា​ផងដែរ​នៅពេល​នាង​ពាក់​វ៉ែនតា​ខ្មៅ ។ វ៉ែនតា​ខ្មៅ ក្រឹប បានធ្វើឱ្យ​សម្រស់​របស់​តារា​រូបនេះ​មើលទៅ​កាន់តែ​ស្រស់ស្អាត Cute និង សិច​ស៊ី ។ ទឹម រដ្ឋា ក៏​ជា​តារា​មួយរូប​ដែល​ចូលចិត្ត​ស្លៀកពាក់​បែប​សិច​ស៊ី​បង្ហាញ​រាង​មិន​ណ​យ​ប៉ុន្មាន​នោះទេ ហើយ​នាង​ត្រូវបាន​គេ​ចាត់ទុកថា ជាតា​រា​ដែល​ចូលចិត្ត​មាន​សង្សា​ជា​ជនបរទេស​ដែលមាន​សាច់ដុំ​ធំៗ ។

ជួយ​ដាក់ពិន្ទុ​ផង ​តើ​តារា​ស្រី​រូប​ណា​ពាក់​វ៉ែន​តាខ្មៅ​មើលទៅ Cute ជាងគេ ?

១១- ឈិ​ត សុជាតា
​តារា​សម្តែង និង ពិធី​ការិនី ឈិ​ត សុជាតា ត្រូវបាន​គេ​ចាត់ទុកថា ជា​តារា​ដែលមាន​ដើមទ្រូង​សិច​ស៊ី និង សាច់​សខ្ចី ។ នាង​តែងតែ​ពាក់​វ៉ែន​តាខ្មៅ Cute Cute ដែលមាន​រង្វង់​ភ្នែក​ធំៗ ដែល​មើលទៅ​ស្រស់ ស្អាត និង សិច​ស៊ី​មួយបែប​តាម​ស្តាយ​របស់​នាង ។ ឈិ​ត សុជាតា គឺជា​តារា​សាច់​សខ្ចី​ដែល​និយម​បង្ហាញ​នូវ​ភាព​សិច​ស៊ី ជាពិសេស គឺ​ដើមទ្រូង​ដ៏​ទ្រលុកទ្រលន់​របស់​នាង​តែម្តង ។​

ជួយ​ដាក់ពិន្ទុ​ផង ​តើ​តារា​ស្រី​រូប​ណា​ពាក់​វ៉ែន​តាខ្មៅ​មើលទៅ Cute ជាងគេ ?

១២-​សុខ ពិសី​
​តារាចម្រៀង សុខ ពិសី គឺថា ស្អាត​មួយបែប​ទៀត​នៅពេល​នាង​ពាក់​វ៉ែនតា​រ៉ៃបាន់​ពណ៌​ខ្មៅ ។ រង្វង់​មុខ រាង​អក្សរ V ហើយ​ពាក់​វ៉ែនតា​រ៉ៃបាន់​ដូច្នេះ​បានធ្វើឱ្យ​សម្រស់​របស់​តារា​សាច់​សម៉​ដ​ខៃ​រូបនេះ​កាន់តែ​ស្រស់ សោភា និង​គួរឱ្យ​ចង់​គយគន់​ថែម​មួយកម្រិត​ទៀត ។ សុខ ពិសី ក៏​ជា​អ្នកចម្រៀង​ដែល​កំពុងតែ​ស្ថិតនៅក្នុង​បះ​ដូង​យុវវ័យ​ផងដែរ នាង​ក៏​កំពុងមាន​សន្ទុះ អ្នកគាំទ្រ​កាន់ តែ​ច្រើន​ដែរ ហើយ​ឆ្នាំ ២០១៦ នេះ​ស្ឃឹ​ម​ថា នឹង​ទទួល​ការគាំទ្រ​កាន់តែ​ច្រើនឡើង​ថែមទៀត ។​

ជួយ​ដាក់ពិន្ទុ​ផង ​តើ​តារា​ស្រី​រូប​ណា​ពាក់​វ៉ែន​តាខ្មៅ​មើលទៅ Cute ជាងគេ ?

១៣-​ពេជ្រ សោភា
​តារាចម្រៀង ពេជ្រ សោភា ឥឡូវនេះ​សាច់ឈាម​កាន់តែ​ស​ជាង​មុន ហើយ​នាង​នៅតែ​រក្សា​រាង​ឱ្យនូវ តែ​ស្រ​ឡូ​ន ។ ពណ៌​សក់​របស់​នាង​ហើយនឹង​វ៉ែនតា​ខ្មៅ​បានធ្វើឱ្យ​សម្រស់​ផ្ទៃមុខ​របស់​អ្នកចម្រៀង​រូបនេះ​កាន់ តែ​ស្រស់ស្អាត​ប្លែក​ថែម​មួយកម្រិត​ទៀត ។ កេរ្តិ៍ឈ្មោះ​របស់​តារាចម្រៀង ពេជ្រ សោភា ក៏​នៅតែ​ទទួលបាន​ការគាំទ្រ​ច្រើន​ដែរ​ក្រោយពី​នាង​ចេញ បទ​ចម្រៀង​បែប​ប្លែកៗ ៕ យ៉ា​នុ​

ជួយ​ដាក់ពិន្ទុ​ផង ​តើ​តារា​ស្រី​រូប​ណា​ពាក់​វ៉ែន​តាខ្មៅ​មើលទៅ Cute ជាងគេ ?